Saturday, March 10, 2018

កាលវិភាគ BORUTO: NARUTO NEXT GENERATIONS ខែមីនា ២០១៨



Anime Boruto: Naruto Next Generations នឹងចាប់ផ្ដើមនូវ Chunin Exam/Momoshiki arc ចាប់ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះតទៅ។ សាច់រឿងក្នុង arc ថ្មីនេះនឹងយកតាមគំរូដើមរបស់លោក Masashi Kishimoto ដែលខុសប្លែកពីខ្សែភាពយន្ត និង manga។ Arc នេះនឹងបង្ហាញ villianទី៣ គឺ Urashiki Ōtsutsuki រួមទាំងតួអង្គថ្មីផ្សេងៗបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ Anime ក៏មាននូវ Opening ថ្មីច្រៀងដោយ Qyoto និង Ending ថ្មីច្រៀងដោយ Coala Mode សម្រាប់ arc ថ្មីនេះផងដែរ។ ឥឡូវនាំគ្នាមកមើលពីដំណើររឿងនិងកាលបរិច្ឆេទផ្សេងៗសម្រាប់វគ្គបន្ទាប់នៅខាងក្រោម។

បម្រាម ៖ អត្ថបទខាងក្រោមគឺមាន SPOILERS!
កាលវិភាគ BORUTO: NARUTO NEXT GENERATIONS ខែមីនា
• វគ្គទី៤៩ (១៤មីនា) 'Wasabi and Namida'
មីងរបស់ Boruto, Hanabi Hyuga គឺជាអ្នកដឹកនាំក្រុមទី១៥ (Team 15), ដែលមានសមាជិកស្រីបីនាក់គឺ Sumire, Wasabi, និង Namida។ ក្រុមទី១៥បានចាត់ឱ្យធ្វើបេសកកម្មទៅចាប់សត្វដែលបានគេចចេញពីឧទ្យានជាតិ បន្ទាប់ពីមានអ្នកលួចបើកទ្វារទ្រូង។ នៅក្នុងអំឡុងពេលធ្វើបេសកកម្ម, Wasabi និង Namida ចាប់ផ្ដើមជំទាស់គ្នា។

• វគ្គទី៥០ (២១ មីនា) 'Chunin Selection Examination Recommendation Meeting'
ការប្រឡង Chunin គឺនឹងត្រូវប្រារព្ធឡើងនៅពេលឆាប់ៗសម្រាប់ Genin នៅគ្រប់ស្រុកភូមិទាំងអស់។ នៅក្នុងភូមិ Hidden Leaf, អតីតក្រុម Ebisu គឺមាន Konohamaru, Udon, និង Moegi Kazamatsuri បានធ្វើការពិភាក្សាអំពីក្រុមពួកគេដែលពួកគេដឹកនាំមុននឹងការប្រឡងឈានមកដល់។

• វគ្គទី៥១ (២៨ មីនា) 'Boruto’s Birthday'
បន្ទាប់ពី Boruto បានឮពីការនិយាយគ្នារវាង Genin វ័យក្មេងម្នាក់ជាមួយនឹងឪពុករបស់គេ ហើយណាមួយឪពុករបស់ខ្លួនមិនបានចូលរួមថ្ងៃប្រារព្ធពិធីខួបកំណើតរបស់ខ្លួនផង ធ្វើឱ្យ Boruto មានអារម្មណ៍ក្រៀមក្រំ ឯកា និងខឹងនឹងឪពុករបស់គេ។ ក្នុងគ្រានោះដែរ, Boruto និងមិត្តរួមក្រុមរបស់គេ, ក្រុមទី៧ ទទួលបន្ទុកនូវបេសកកម្មថ្មីមួយដែលតម្រូវឱ្យពួកគេដេញចាប់ពួកចោរនៅតាមរថភ្លើងដែលលាក់ខ្លួននៅតាមព្រំដែននៃទឹកដី Land of Fire។

• វគ្គទី៥២ (០៤ មេសា) 'Sasuke’s Shadow'
គ្មានការសង្ខេប

សម្គាល់: កាលបរិច្ឆេទខាងលើគឺត្រឹមត្រូវដូចការកំណត់។ ប៉ុន្តែចំណងជើងអាចនឹងផ្លាស់ប្ដូរនៅពេលរឿងចេញផ្សាយជាផ្លូវការណ៍។

អរគុណអ្នកទាំងអស់គ្នាសម្រាប់ការអាន។ សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្ត។ តាមដាន Blog (តាម Website: www.animelab-cambodia.blogspot.com) និង Like Page (FB Page: Anime D. Cambodia) របស់ពួកយើងឬ Follow ពួកយើងតាម Instagram (IG: animelabcambodia) ដើម្បីទទួលបានព័ត៌មាន និងរឿងរ៉ាវផ្សេងៗបន្ថែមទៀត។ ជួបគ្នាពេលក្រោយ!

អត្ថបទរៀបរៀង និងរក្សាសិទ្ធិដោយ Anime Lab Cambodia