Wednesday, March 14, 2018

កាលវិភាគ DRAGON BALL SUPER ខែមីនា ២០១៨


ការប្រកួតនៅក្នុង Tournament of Power ជិតដល់នាទីចុងក្រោយនៃការបញ្ចប់ហើយ។ នៅពេលនេះ វាជាការប្រកួតស្លាប់រស់រវាងសកលលោកទី៧ជាមួយសកលលោកទី១១។ តើសកលលោកណានឹងនៅ ហើយសកលលោកណានឹងទៅ?!

ឥឡូវនាំគ្នាមកមើលពីដំណើររឿងនិងកាលបរិច្ឆេទផ្សេងៗនៅខាងក្រោម។

បម្រាម ៖ អត្ថបទខាងក្រោមគឺមាន SPOILERS!
កាលវិភាគ DRAGON BALL SUPER ខែមីនា
• វគ្គទី១៣០ (១៨ មីនា) 'The Greatest Showdown of All Time! The Ultimate Survival Battle!!'
នៅសល់តែមួយនាទីកន្លះប៉ុណ្ណោះនៅក្នុង Tournament of Power។ Goku កំពុងមានក្រឡាលើប្រយុទ្ធជាមួយ Jiren។ បន្ទាប់មក Jiren ចាប់ផ្ដើមផ្ដោតអារម្មណ៍ និងចាប់ផ្ដើមប្រយុទ្ធមែនទែន។ ព័ទ្ធជុំវិញដោយពន្លឺពណ៌ក្រហម, Jiren អាចគេចបានយ៉ាងលឿន និងបាញ់ត្រឡប់ទៅ Goku វិញក្នុងទីជិត។ Goku បានខ្ទាតចេញយ៉ាងឆ្ងាយ។ ពីកន្លែងអ្នកទស្សនា, Krillin និង Master Roshi គឺចាប់ផ្ដើមបារម្ភ ក៏ប៉ុន្តែ ...

• វគ្គទី១៣១ (២៥ មីនា) 'A Miraculous Conclusion! Farewell Goku, Until the Day We Meet Again!!'
Goku បានធ្លាក់ចេញពីទីលានប្រយុទ្ធ។ វាមើលទៅសកលលោកទី៧នឹងត្រូវចាញ់ហើយ និងត្រូវគេរំលាយចោល។ ប៉ុន្តែ Goku និង Jiren បានសម្លក់ Omni-Kings។ ក្នុងគ្រានោះស្រាប់តែមានគេបាញ់ Jiren ពីក្រោយខ្នង។ សមាជិកសកលលោកទី៧ម្នាក់គឺនៅឈរនៅទីនោះ!

សម្គាល់ ៖ កាលបរិច្ឆេទខាងលើគឺត្រឹមត្រូវដូចការកំណត់។ ប៉ុន្តែចំណងជើងអាចនឹងផ្លាស់ប្ដូរនៅពេលរឿងចេញផ្សាយជាផ្លូវការណ៍។

អរគុណអ្នកទាំងអស់គ្នាសម្រាប់ការអាន។ សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្ត។ តាមដាន Blog (តាម Website: www.animelab-cambodia.blogspot.com) និង Like Page (FB Page: Anime D. Cambodia) របស់ពួកយើងឬ Follow ពួកយើងតាម Instagram (IG: animelabcambodia) ដើម្បីទទួលបានព័ត៌មាន និងរឿងរ៉ាវផ្សេងៗបន្ថែមទៀត។ ជួបគ្នាពេលក្រោយ!

អត្ថបទរៀបរៀង និងរក្សាសិទ្ធិដោយ Anime Lab Cambodia