Monday, January 8, 2018

កាលវិភាគ DRAGON BALL SUPER ខែមករា ២០១៨



នៅក្នុង Tournament of Power ខណៈពេលនេះ មានតែសកលលោកទី៧និងទី១១ទេ ដែលបន្តប្រយុទ្ធប្រជែងគ្នា។ នៅខាងសកលលោកទី៧នៅសល់អ្នកប្រយុទ្ធ៤នាក់គឺ Goku, Vegeta, 17, និង Frieza។ ចំណែកឯសកលលោកទី១១វិញនៅសល់អ្នកប្រយុទ្ធ៣នាក់គឺ Jiren, Toppo, និង Dyspo។ តើសកលលោកណានឹងឈ្នះក្នុងការប្រកួតនេះ? ឥឡូវនាំគ្នាមកមើលពីដំណើររឿងនិងកាលបរិច្ឆេទផ្សេងៗនៅខាងក្រោម។

បម្រាម ៖ អត្ថបទខាងក្រោមគឺមាន SPOILERS!
កាលវិភាគ DRAGON BALL SUPER ខែមករា
▪វគ្គទី១២២ (០៧ មករា) 'FOR ONE'S OWN PRIDE! VEGETA'S CHALLENGE TO BE THE STRONGEST!! - សម្រាប់មោទនភាពរបស់ខ្លួន! ការប្រជែងរបស់ VEGETA ដើម្បីក្លាយជាអ្នកខ្លាំងជាងគេបំផុត!!'
មានតែសកលលោកទី៧និងទី១១ទេ ដែលនៅបន្តប្រយុទ្ធក្នុង Tournament of Power នៅពេលនេះ! Goku និង Vegeta ប្រយុទ្ធជាមួយ Jiren។ ចំណែកឯ Frieza វិញហាក់ដូចជាមិនពេញចិត្ត Dyspo ហើយក៏ដេញតាមប្រយុទ្ធជាមួយ Dyspo។

វគ្គទី១២៣ (១៤ មករា) 'FULL BODY, SPIRIT & POWER UNLEASED! GOKU & VEGETA! - ការបញ្ចេញកាយ ព្រលឹង និងថាមពលដ៏ពេញលេញ! GOKU និង VEGETA!'
Vegeta បានបញ្ចេញនូវថាមពលរបស់គេទាំងអស់ដើម្បីប្រយុទ្ធជាមួយ Jiren ប៉ុន្តែនៅតែធ្វើអ្វី Jiren មិនចេញសោះ ហើយក៏រងរបួសយ៉ាងធ្ងន់ធ្ងរ។ ចំណែកឯ Goku វិញបានបញ្ចេញថាមពលរបស់គេនិងប្រែទៅជា Super Saiyan Blue ដើម្បីប្រយុទ្ធជាមួយ Jiren។ ក្នុងគ្រានោះដែរ Gohan និង 17 កំពុងប្រយុទ្ធជាមួយ Toppo។

វគ្គទី១២៤ (២១ មករា) 'A STORMY, FIERCE ATTACK! GOHAN FIGHTS WITH HIS BACK TO THE WALL! - ការប្រយុទ្ធដ៏អស្ចារ្យ! GOHAN វាយរហូតដល់ខ្នងរបស់គេទល់នឹងជញ្ជាំង!'
Goku និង Vegeta ព្យាយាមប្រយុទ្ធជាមួយ Jiren ម្ដងទៀត ប៉ុន្តែទោះបីជារួមដៃគ្នាក៏នៅតែមិនអាចធ្វើអ្វី Jiren ចេញដែរ។ ចំណែកឯ Jiren វិញ ហាក់ដូចជាតម្លើងថាមពលរបស់គេ។ ក្នុងគ្រានោះដែរ Frieza ហាក់ដូចជាមានបញ្ហាជាមួយ Dyspo ហើយ Gohan ក៏បានចូលទៅជួយ Frieza។

វគ្គទី១២៥ (២៨ មករា) 'ADVENT OF THE GOD OF DESTRUCTION, TOPPO! PURE OVERWHELMING POWER! - ការមកដល់នូវព្រះនៃមហន្តរាយ, TOPPO! ថាមពលសុទ្ធដ៏ខ្លាំងអស្ចារ្យ!'
គ្មានការសង្ខេប

សម្គាល់ ៖ កាលបរិច្ឆេទខាងលើគឺត្រឹមត្រូវដូចការកំណត់។ ប៉ុន្តែចំណងជើងអាចនឹងផ្លាស់ប្ដូរនៅពេលរឿងចេញផ្សាយជាផ្លូវការណ៍។

អរគុណអ្នកទាំងអស់គ្នាសម្រាប់ការអាន។ សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្ត។ តាមដាន Blog និង Like Page របស់ពួកយើងដើម្បីទទួលបានព័ត៌មាន និងរឿងរ៉ាវផ្សេងៗបន្ថែមទៀត។ ជួបគ្នាពេលក្រោយ!

អត្ថបទរៀបរៀង និងរក្សាសិទ្ធិដោយ Anime Lab Cambodia