Wednesday, May 23, 2018

TOP 10 ANIMES: បែបស្នេហា



អត្តបទដោយ ADMIN SASUKE, ANIME D. CAMBODIA

          ដោយសារតែផេក ANIME D. CAMBODIAទទួលបានសារភាគច្រើនគឺចង់អោយADMIN RECOMMEND ANIMEបែប ROMANCE។  ឥឡូុវនេះយើងនឹងនិយាយពី ANIMEបែពស្នេហាល្អជាងគេចំនួន១០ដែលអ្នកគួរមើល។

10. YOUR LIE IN APRIL

Shigatsu wa Kimi no Uso romance anime

គ្រប់គ្នាប្រហែលជាស្គាល់ ANIMEនេះហើយភាគច្រើន ហើយក៏ដឹងហើយថាចុងបញ្ចប់នៃរឿងកំសត់យ៉ាងណា។ ក្នុងបេះដូងKOUSEIត្រូវបានដក់ជាប់នូវអតីតកាលដែលមិនអាចបំភ្លេចបានដែលធ្វើអោយគេមិនអាចលើសម្លេងព្យាណូនៅពេលដែលគេលេងបាន ក៏ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរជាថ្មីនៅពេលដែលគេបានជួបនារីដែលលេងវីយូឡុងម្នាក់គឺ KAORI។ ANIMEនេះមិនត្រឹមតែផ្តោតលើស្នេហាមួយមុចនោះទេ តែចង់បង្ហាញនិងអប់រំអោយយើងបំភ្លេចពីរឿងអតីតកាលនិងមើលទៅកាន់អនាគតដែលរងចាំអ្នកនៅខាងមុន។ 


9. MY LOVE STORY!!!

Image result for my love story anime

តួអង្គប្រុសនៅក្នុង ANIMEឫសាច់រឿងភាគច្រើនសុទ្ធតែសង្ហារ តែដោយឡែកចំពោះANIMEនេះវិញខុសពីសាច់រឿងដទៃ បែរជាតួអង្គប្រុសមានមុខមាត់មិនស្អាតទៅវិញ។ TAKEO GOUDA មានមាឌធំហើយគួរអោយខ្លាច តែគាត់មានបេះដូងស្អាតបាតហើយថែមទាំង ROMANTICទៀតផង។

8. TORADORA

Related image

TORADORA ប្រហែលជាខុសប្លែកជាងរឿងភាគច្រើនបន្តិច។ ANIMEភាគច្រើនដែលអ្នកមើលគឺសុទ្ធសឹងតែជាស្នេហាដែលឃើញហើយស្រលាញ់ភ្លែតឫបម្រុងចិត្តស្រលាញ់ជាមុន។ តែចំពោះសាច់រឿងក្នុង ANIMEនេះគឺនិយាយអំពីស្នេហាដែលកើតឡើងដោយមិនដឹងខ្លួន។

7. KAICHOU WA MAID-SAMA!

Image result for KAICHOU WA MAID-SAMA!

អ្នកណាមិនស្គាល់សុភាពបុរស USUI? បើមិនទាន់​​ ស្គាល់អោយហើយទៅ​ (អ្នកលើសជាតិស្ករហាមមើល)។ រឿង​ KAICHOU WA MAID SAMA! គឺជារឿងស្នេហាដែលនិយាយពី Misakiដែលជាប្រធានថ្នាក់ ដែលគេតែងស្គាល់តែ ឆ្នាស់និងចិត្តរឹងមិនចុះចាញ់អ្នកណាតែនៅពីក្រោយខ្នងនាងៗមានរឿងអាម៉ាសមួយដែលមិនអាចអោយអ្នកណាដឹងបាន, គឺនាងធ្វើការក្រៅម៉ោងជាអ្នកបម្រើរត់តុនៅ MAID CAFEហើយស្លៀកពាក់ក្នុងឈុត MAID (អ្នកបម្រើ)។រហូតដល់នាងបានជួបបុរសសង្ហារប្រចាំសាលា USUI, នាងព្យាយាមមិនអោយ USUIធ្វើអោយរឿងនោះបែកធ្លាយ ហើយពួកគេទាំងពីរក៏កាន់តែជិតស្និទ្ធ។

6. INUYASHA

Related image

INUYASHA គឺជារឿងស្នេហានិយាយពីការផ្សងព្រេងរបស់ KAGOMEដែលជានាងបានឆ្លងពេលវាលាត្រឡប់ទីអតីតកាលហើយបានជួបនឹង INUYAHSA ដែលជាបីសាច​ ពាក់កណ្តាលមនុស្ស-ពាក់កណ្តាលសុខន។ ពួកគេផ្សងព្រេងជាមួយគ្នាដើម្បីទប់ស្កាត់ពួកបិសាចកំណាច់ដែលចង់កំទេចពិភពលោក។​

5.ANOHARA

Image result for anohana

JINTA YADOMI តែងតែចំណាយពេលសិក្សានៅសាលារបស់គេមកដេកផ្ទះលេងហ្គេមជំនួស។ នៅថ្ងៃមួយនារដូវក្តៅ, មិត្តរបស់គាត់កាលពីកុមារភាពគឺ MENMAបានលេចឡើងហើយអោយរូបគេធ្វើតាមពាក្យសន្យាមួយដែលបានបំភ្លេច។ ការពិតទៅ MENMAបានស្លាប់តាំងពីមួយឆ្នាំមុនមកម្លេះ។

4. 5 CENTIMETERS FOR SECOND

Byousoku 5 Centimeter romance anime

5 CENTIMENTERS FOR SECOND គឺជារឿងស្នេហាដែលនិយាយអំពីស្នេហ៍គ្រាដំបូងនិងការជ្រើសរើសសម្រាប់អនាគត់របស់អ្នក។ វាការបង្ហាញពីការឈឺចាប់នៅពេលដែលអ្នកដែលអ្នកស្រលាញ់ត្រូវឃ្លាត់ឆ្ងាយពីខ្លួនអ្នក។

3. HOTARUBI NO MORI E

Image result for Hotarubi no Mori e

HOTARUBI NO MORI E គឺជា ANIMEដែលនិយាយអំពីមិត្តភាពនិងស្នេហារវាង វិញ្ញាណនៅក្នុងព្រៃ GINនិងក្មេងស្រី HOTARU នៅក្នុងរឿងស្នេហាដ៏កំសត់នេះ។

2. A SILENT VOICE

Image result for A SILENT VOICE

SHOUKU NISHIMIYA គឺជាក្មេងស្រីគ-ថ្លង់ម្នាក់ដែលទើបតែបានប្តូរចូលសាលាថ្មីហើយក្លាយជាមិត្តរួមថ្នាកថ្មីរបស់ក្មេងប្រុស SHOUYA ISHIDA។ ដោយឃើញថានាងជាមនុស្សគ-ថ្លង់បែបនេះ ISHIDAតែងតែធ្វើបាបនាង តែអំពើអស់ទាំងនោះបានធ្វើអោយគេស្អប់ខ្ពើម ISHIDAហើយបានក្លាយជាវិបត្តិសារីរបស់ខ្លួនរហូតទៅ។

1. YOUR NAME

Image result for your name

Mitsuha Miyamizuគឺជាសិស្សវិទ្យាល័យស្រីម្នាក់ដែលរស់នៅេជនបទហើយតែងតែប្រាថ្នាថានាងអាចបានទៅរស់នៅឯក្រុងតូក្យូ។ ឯTAKI គឺជាក្មេងប្រុសវិទ្យាល័យដែលរស់នៅក្រុងតូក្យូហើយមានជិវិតមមាញឺកមែនទែនដោយសារតែគេរៀនផងត្រូវធ្វើការក្រៅម៉ោងផង។ តែថ្ងៃមួយ Mitsuhaបានក្រោកឡើងស្ថិតក្នុងខ្លួនខ្លួនរបស់ TAKIក្នុងក្រុងតូក្យូរីឯ TAKIស្ថិតនៅក្នុងខ្លួន MITSUHA។ ពួកគេក៏ចាប់ផ្តើមស្វែងរកគ្នាទៅវិញទៅមក។