Friday, January 5, 2018

BORUTO: កាលវិភាគ BORUTO: NARUTO NEXT GENERATIONS ខែមករា ២០១៨


Boruto និងមិត្តភក្ដិរបស់គេបានបញ្ចប់ការសិក្សាពី Ninja Academy គ្រប់ៗគ្នាហើយ។ Boruto បានចូលក្រុមជាមួយ Sarada និង Mitsuki ដែលដឹកនាំដោយ Konohamaru Sarutobi។ រឿងភាគបន្ទាប់ យើងនឹងផ្ដោតទៅលើបេសកកម្មរបស់ក្រុមទី៧ថ្មីគឺក្រុមរបស់ Boruto។ ឥឡូវនាំគ្នាមកមើលពីដំណើររឿងនិងកាលបរិច្ឆេទផ្សេងៗនៅខាងក្រោម។

បម្រាម ៖ អត្ថបទខាងក្រោមគឺមាន SPOILERS!
កាលវិភាគ BORUTO: NARUTO NEXT GENERATIONS ខែមករា
វគ្គទី៤០ (១០ មករា) 'Team 7: First Mission!! - ក្រុមទី៧: បេសកកម្មទី១'
Boruto, Sarada, និង Mitsuki បានមកជួបជុំគ្នា។ ពួកគេទទួលបន្ទុកបេសកកម្មដំបូងបំផុតដែលដឹកនាំដោយ Jonin, Konohamaru Sarutobi។ បេសកកម្មដំបូងរបស់ពួកគេគឺត្រូវបណ្ដេញពួកចោរព្រៃមួយក្រុមដែលដើរឆក់ប្លន់នៅក្នុងភូមិ, ដើម្បីកុំឱ្យពួកគេនៅក្នុងភូមិនេះទៀត។ បន្ទាប់ពីដឹងព័ត៌មានសព្វគ្រប់, គ្នារបស់ Boruto នាំគ្នាចេញដំណើរ។ ពេលចេញដំណើរស្រាប់តែបានជួបនារីម្នាក់ឈ្មោះ Kiri ដែលជាកូនរបស់អ្នកដឹកនាំដែលទើបតែស្លាប់ ហើយកូនស្រីរបស់គាត់នឹងស្នងតំណែងពីលោក។

វគ្គទី៤១ (១៧ មករា) 'The Power of Unity - ថាមពលនៃការរួបរួមគ្នា'
ពួក Ninja ដែលជាពួកក្រុមចោរព្រៃបានចាប់ចំរិត Kiri។ បេសកកម្មរបស់ Boruto គឺតម្រូវឱ្យគ្នារបស់គេប្រយុទ្ធជាមួយក្រុមចោរព្រៃ Ninja។ ប៉ុន្តែនៅក្នុងកាលៈទេសៈនេះ Konohamaru បានផ្លាស់ប្ដូរតួនាទីបេសកកម្មរបស់ពួកគេមកជួយសង្គ្រោះ Kiri វិញ។

▪វគ្គទី៤២ (២៤ មករា) 'The Work of Shinobi - ការងាររបស់ Shinobi'
បន្ទាប់ពីបេសកកម្មទី១របស់ Boruto ដែលទើបបានបញ្ចប់មក, Boruto មានអារម្មណ៍ថាមិនពេញចិត្តនូវបេសកកម្មសាមញ្ញធម្មតាដែលគេទទួលបានឡើយ។ ទោះបីជាបេសកកម្មមុន គេបានវាយជាមួយក្រុមចោរក៏ដោយ, ប៉ុន្តែពួកគេគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ។

▪វគ្គទី៤៣ (៣១ មករា) 'The Appearance of the White Night Band!! - ការបង្ហាញខ្លួនរបស់ក្រុម White Night Band!!'
ហេតុការណ៍ថ្មីមួយដែលមានក្រុមចោរមួយក្រុមគឺពួក White Night Band បានចូលលួចប្លន់នៅក្នុងភូមិ Hidden Leaf។ The White Night Band គឺជាពួក'ចោរចិត្តជា' ដែលលួចទ្រព្យពីអ្នកមានជួយអ្នកក្រ។ បើទោះបីជាពួកគេគឺជាចោរចិត្តជាក៏ដោយ, Boruto មានការស្អប់ខ្ពើមនូវពួកចោរទាំងនោះ, រួចបានទៅសួរ Shikadai និងនិយាយអំពីរឿងនេះ។ Shikadai បាននិយាយថា យើងមិនអាចវាស់ស្ទង់ឱ្យដឹងបានរវាងអំពើល្អនិងអាក្រក់ឡើយ។

វគ្គទី៤៤ (០៧ កុម្ភៈ) 'Shikadai’s Doubt - ការសង្ស័យរបស់ Shikadai'
គ្មានការសង្ខេប

សម្គាល់: កាលបរិច្ឆេទខាងលើគឺត្រឹមត្រូវដូចការកំណត់។ ប៉ុន្តែចំណងជើងអាចនឹងផ្លាស់ប្ដូរនៅពេលរឿងចេញផ្សាយជាផ្លូវការណ៍ដោយ Viz Media។

អរគុណអ្នកទាំងអស់គ្នាសម្រាប់ការអាន។ សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្ត។ តាមដាន Blog និង Like Page របស់ពួកយើងដើម្បីទទួលបានព័ត៌មាន និងរឿងរ៉ាវផ្សេងៗបន្ថែមទៀត។ ជួបគ្នាពេលក្រោយ!

អត្ថបទរៀបរៀង និងរក្សាសិទ្ធិដោយ Anime Lab Cambodia