Wednesday, January 3, 2018

អំពីជប៉ុន៖ ព្រៃមរណះឫ SUICIDE FOREST


សរសេរដោយ៖ ADMIN SASUKE , ANIME LAB CAMBODIA

​   តារា YOUTUBEគឺលោក Paul Loganដែលគ្រប់គ្នាប្រហែលជាស្គាល់ហើយតាមរយះសង្រ្គាមនៅលើYoutubeកន្លងមកនេះ ដែលធ្វើអោយចំនួនអ្នកគាំទ្ររបស់លោកកើនឡើង។ ដែលថ្មីៗនេះលោទើបតែបង្ហោះវីដេអូរបស់ដំណើរកំសាន្តរបស់លោកទៅកាន់ ព្រៃមរណះ (Suicide Forest)នៅប្រទេសជប៉ុន។ ហើយក៏មានការរិះគន់យ៉ាងច្រើនពីមហាជន តែវាគ្មានអ្វីប្លែកនោះទេសម្រាប់អ្នកគាំទ្ររបស់គាត់។ តែអ្វៅដែឡយ់ងចង់ផ្តោតទៅលើថ្ងៃនេះគឺ SUICIDE FOREST (ព្រៃមរណះ)ដែលនេះគ្រាន់តែលឺឈ្មោះក៏ព្រឺសម្បុរហើយងឿយឆ្ងល់បាត់ទៅហើយ។
ទីតាំងភូមិសាស្ត្រ
​​ព្រៃនេះស្ថិតនៅភាគពាយ័ព្យនៃភ្នំ ហ្វូជិ (Mount Fuji) ដែលលាតសន្ធឹងប្រមាណជា៣គីឡូម៉ែត្រការេ។ បើតាមប្រវត្តិសាស្រ្តព្រៃនេះត្រូវបានគេស្គាល់ថាជាផ្ទះរបស់ YuuRei (ឈ្មោះខ្មោចមួយក្នុងរឿងព្រេងជប៉ុន)

ដើមកំណើតនៃឈ្មោះថា SUICIDE FOREST
   SUICIDE FORESTឫព្រៃមរណះនេះគ្រាន់តែជាឈ្មោះហៅក្រៅនោះទេ ដែលឈ្មោះពិតនោះគឺ អាអូគីហ្គាហារ៉ា (AOKIGAHARA 青木ヶ原) ។ បានជាគេហៅឈ្មោះវាថា ព្រៃមរណះបែបនេះគឺដោយសារតែ ជារាងរាល់ឆ្នាំមនុស្សប្រមាណជាង១០០នាក់ត្រូវបានគេរកឃើញថាធ្វើអត្តឃាតនៅកន្លែងនោះ។ ​​នៅឆ្នាំ ២០០៣មក កន្លែងនេះបានក្លាយជាកន្លែងសម្លាប់ខ្លួនដ៏ល្បីបំផុតនៅក្នុងប្រទេសជប៉ុនដែលជាមិនខុសអីពីស្ពានជ្រោយចង្វារបស់កម្ពុជាដែលជាកន្លែងមនុស្សមកសម្លាប់ខ្លួនច្រើននោះទេ។​
រូបភាពដ៏ព្រឺព្រួចពីព្រៃមរណះ




រក្សាសិទ្ធិដោយ ANIMELABCAMBODIA, ហាមចម្លងឫយកផ្សាយដោយគ្មានការអនុញ្ញាត។