Sunday, December 10, 2017

អ្វីទៅជាNINJA?


អត្ថបទសរសេរដោយ ADMIN: SASUKE, #អំពីជប៉ុន

នីនចា​ (NINJA)ឫហៅម្យ៉ាងទៀតថា សុីណូប៊ី (SHINOBI) គឺជាភ្នាក់ងារសម្ងាត់ ឫទាហានសុីឈ្នួលនៅសម័យសក្តិភូមិជប៉ុន។ នីនចាជាក្រុមដែរទទួលការហ្វឹកហាត់យ៉ាងម៉ត់ចត់ក្នុងការសម្លាប់ហើយការលេចឡើងនៃពួកនីនចានេះគេបានឃើញលេចឡើងច្រើននាសម័យ សេនហ្គូគុ (SENGOKU ចន្លោះឆ្នាំ ១៤៦៧ ដល់១៦០៣) សម័យសង្រ្គាម ។ ក្រោយពីសម័យ អេដូ (EDO)មកសាលានីនចារួមទាំងនីនចាបានបាត់បង់បន្តិចម្តងៗ ប៉ុន្តែសព្វថ្ងៃគេនៅឃើញមានសាលាបង្រៀនក្បាច់គុណនីនចា (NINJUTSU)នេះនៅប្រទេសជប៉ុននៅឡើយ។ កន្លែងប្រវត្តិសាស្រ្តសំខាន់ដែលទាក់ទងទៅនឹងនីនចាមាន IGA និង KOGA។