Wednesday, February 14, 2018

កាលវិភាគ BORUTO: NARUTO NEXT GENERATIONS ខែកុម្ភៈ ២០១៨


Anime Boruto: Naruto Next Generations នឹងបន្តជាមួយ Byakuyadan Arc នៅក្នុងខែនេះ។ នៅប៉ុន្មានវគ្គមុននេះ Shikadai មានទំនាក់ទំនងជាមួយ Ryogi តាមរយៈការលេង Shogi ជាមួយគ្នា។ តើមិត្តភាពរបស់ពួកគេនឹងទៅជាយ៉ាងណា?

ឥឡូវនាំគ្នាមកមើលពីដំណើររឿងនិងកាលបរិច្ឆេទផ្សេងៗនៅខាងក្រោម។

បម្រាម ៖ អត្ថបទខាងក្រោមគឺមាន SPOILERS!
កាលវិភាគ BORUTO: NARUTO NEXT GENERATIONS ខែកុម្ភៈ
• វគ្គទី៤៥ (១៤ កុម្ភៈ) 'Memories of That Snowy Day'
Shikadai បានមានទំនាក់ទំនងជាមួយ Ryogi តាមរយៈការលេង Shogi ជាមួយគ្នា។ ប៉ុន្តែមួយរយៈក្រោយមក Ryogi មិនសូវបង្ហាញខ្លួននៅកន្លែងដែលពួកគេជួបជុំគ្នាដូចរាល់ដងនោះទេ។ Shikadai មានការបារម្ភចំពោះ Ryogi និងអាកប្បកិរិយាដ៏ចម្លែករបស់គេនាពេលដែលពួកគេបានជួបគ្នាចុងក្រោយបំផុតក្នុងអំឡុងពេលលេង Shogi។ Shikadai ចង់ដឹងពីអារម្មណ៍ពិតរបស់ Ryogi។ ចំណែកឯ Ryogi កំពុងតែគិតពីរឿងអតីតកាលដែលគេមិនអាចបំភ្លេចបាន។

• វគ្គទី៤៦ (២១ កុម្ភៈ) 'Operation Polar Night'
ដោយមានការជំរុញពីពួក Byakuyadan, ប្រជាជនជាច្រើនបាននាំគ្នាប្រឆាំងនឹងក្រុមហ៊ុន Kaminarimon ដែលគ្រប់គ្រងដោយឪពុករបស់ Denki។ Shinobi នៅក្នុងភូមិត្រូវបានគាស់ហៅដើម្បីបង្ក្រាបនឹងការបះបោលនេះ។ ក្រុមនីមួយៗត្រូវបានចាត់ចែងគ្រប់គ្រងទីកន្លែងផ្សេងៗគ្នា។ ក្រុម Shikadai, Inojin, និង Chocho (ក្រុមទី១០) បានទៅដល់ទីតាំងរបស់ខ្លួន។ ប៉ុន្តែ Shikadai បានកត់សម្គាល់ឃើញអ្វីប្លែក ក៏ដើរចេញពីទីកន្លែងរបស់ខ្លួន។

• វគ្គទី៤៧ (២៨ កុម្ភៈ) 'To Be a Shogi Piece (Literal Translation: The Shogi Piece (Form) That One Wants to Become)'
ពួក Byakuyadan បានចូលវាយលុកទីពិសោធន៍របស់អ្នកស្រាវជ្រាវ Scientific Ninja Weapons/Tools គឺ Katasuke Tono។ Shikadai និង Boruto បានរារាំងផ្លូវពួកចោរដែលបានចូលលុកលុយទីនោះ ក៏ប៉ុន្តែ ...
• វគ្គទី៤៨ (០៧ មិនា) 'Genin Documentary!'
គ្មានការសង្ខេប

សម្គាល់: កាលបរិច្ឆេទខាងលើគឺត្រឹមត្រូវដូចការកំណត់។ ប៉ុន្តែចំណងជើងអាចនឹងផ្លាស់ប្ដូរនៅពេលរឿងចេញផ្សាយជាផ្លូវការណ៍។

អរគុណអ្នកទាំងអស់គ្នាសម្រាប់ការអាន។ សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្ត។ តាមដាន Blog (តាម Website: www.animelab-cambodia.blogspot.com) និង Like Page (FB Page: Anime D. Cambodia) របស់ពួកយើងឬ Follow ពួកយើងតាម Instagram (IG: animelabcambodia) ដើម្បីទទួលបានព័ត៌មាន និងរឿងរ៉ាវផ្សេងៗបន្ថែមទៀត។ ជួបគ្នាពេលក្រោយ!

អត្ថបទរៀបរៀង និងរក្សាសិទ្ធិដោយ Anime Lab Cambodia