Sunday, November 12, 2017

អ្វីទៅជាការ COSPLAY?


សួស្តីអ្នកទាំងអស់គ្នា ខ្ញុំគឺADMIN: SASUKE។ ក្នុងអត្ថបទដែលសរសេរដោយខ្ញុំថ្ងៃនេះនឹងនិយាយអំពី " អ្វីទៅជាការCOSPLAY? និងមូលហេតុ៥ចំណុចដែលអ្នកគួរសាកល្បងការCOSPLAY " ហើយនៅក្នុងបញ្ចប់ខ្ញុំនឹងការឆ្លើយនឹងសំណួរដែលប្រិយមិត្តតែងតែCHATមកសួរនិងកន្លែងសម្រាប់ធ្វើការទិញសម្លៀកបំពាក់និងគ្រឿងCOSPLAY។​

អ្វីទៅជាការCOSPLAY?
យ៉ោងទៅតាម WIKIPEDIA, ការCOSPLAYគឺជាការដែលគេពាក់សម្លៀកបំពាក់តុបតែងខ្លួនទៅតាមតួអង្គដែលគេចូលចិត្តក្នុង ANIME, ភាពយន្ត, សៀវភៅត្លុក (COMIC)និង តួអង្គក្នុងហ្គេមជាដើម។ ពាក្យថា "COSPLAY" មកពីពាក្យដើមថា Costume Play។  ការCOSPLAYនេះមានតាំងពីអន្លុងឆ្នាំ ១៩៩០មកម្ល៉េះ ដែលក្លាយជាវប្បធម៍ដ៏ល្បីល្បាញនៅប្រទេសជប៉ុនក៏ដូចជាបណ្តាប្រទេសមួយចំនួននៅអាសុីនិងអុឺរ៉ុប។
មូលហេតុ៥ចំណុចដែលអ្នកគួរតែសាកល្បងការCOSPLAY
ដោយសារឃើញមានការបកស្រាយមួយចំនួនមិនសមហេតុសមផល ដូច្នេះថ្ងៃនេះ ANIME LAB CAMBODIA នឹងលើកយក៥ចំណុចមកបង្ហាញពីមូលហេតុដែលអ្នកគួរចូលរួម។

១. មានមិត្តភក្កិច្រើន

Image result for cambodia cosplay

ជាការបង្កើតមិត្តភក្កិមួយដ៏ឆាប់រហ័ស នៅពេលដែលអ្នកចូលរួមក្នុងការCOSPLAY។ អ្នកដែលCOSPLAYច្រើនមានមិត្តច្រើនដោយសារតែគេចូលចិត្តចែករំលែករឿងរ៉ាវទាក់ទងនឹងតួអង្គដែលគេCOSPAY ឫតាមរយះការថតរូបដោយមិនប្រកាន់ថាធ្លាប់ស្គាល់ឫមិនធ្លាប់ស្គាល់ គ្រប់គ្នានៅពេលនោះសុទ្ធតែជាគ្រួសារតែមួយ។ ហើយអ្នកក៏អាចបង្កើតមិត្តដោយសារការចូលរួមក្នុងក្រុមCOSPLAY អ្នកនឹងបានស្គាល់មនុស្សប្លែកៗជាច្រើនទៀត។

២. សប្បាយ!

បើអ្នកធ្លាប់ឃើញការCOSPLAY អ្នកប្រាកដជាមានអារម្មណ៍ថាមើលទៅសប្បាយនិងចង់COSPLAYមិនខាន។​ ការCOSPAYជាក្រុមមានភាពសប្បាយរីករាយ ហើយបង្កើនភាពស្និទស្នាល។ ខ្ញុំចង់ណែនាំអ្នកអោយចូលរួុម COSPLAYជាក្រុម ព្រោះវាសប្បាយជាង COSPLAY SOLOម្នាក់ឯង។

៣. កាត់បន្ថយការ STRESS

នៅពេលដែលអ្នកCOSPLAYអ្នកនឹងមានអារម្មណ៍សប្បាយរីករាយ ដោយសារបានឃើញសកម្មភាពប្លែក សប្បាយរីករាយ, រាល់ទុក្ខកង្វល់របស់អ្នកនឹងរលាយបាត់។

៤. ស៊េរីភាព

មនុស្សមួយចំនួនមិនចង់COSPLAYដោយសារតែខ្លាចគេបង្អាប់ព្រោះសម្រស់មិនស្អាត តែបើមានអ្នកនិយាយបែបនោះពួកអ្នកទាំងនោះមិនយល់ពីការCOSPLAYនោះទេ។ ការCOSPLAYជាសិល្បះក្នុងការច្នៃប្រឌិតឫតុបតែងខ្លួនអោយចាប់អារម្មណ៍ អ្នកមានស៊េរីភាពក្នុងការតែងខ្លួនជាតួអង្គដែលអ្នកពេញចិត្ត ស្រលាញ់ដោយគ្មានការហាមឃាត់ ព្រោះការCOSPLAYមិនមែនជាការប្រកួតសម្រស់ MISS WORLDនោះទេ។ 

៥. ការច្នៃប្រឌិត

ការ COSPLAYក៏បង្កើតការច្នៃប្រឌិតផងដែរ អ្នកដែលមានគំនិតច្នៃប្រឌិតគេធ្វើនិងតុបតែងសម្លៀកបំពាក់ដោយខ្លួនឯងតាមតួអង្គដែលគេស្រលាញ់។ ជាក់ស្តែងកាលពីកម្មវិធីCOSPLAYកន្លងទៅនេះមានក្រុមCOSPLAY VAINGLORY មួយក្រុមដែលបង្កើតសម្លៀកបំពាក់ដោយខ្លួនឯង ដែលបង្ហាញអោយឃើញពីការខិតខំច្នៃប្រឌិត។ 

តែអ្នកក៏អាចទិញសម្លៀកបំពាក់ស្រាប់សម្រាប់COSPLAYបានផងដែរ អ្នកអាចទំនាក់ទំនងទៅកាន់ PAGE ANIME LAB CAMBODIAដើម្បីទិញឥវ៉ាន៖

សំណួរដែលប្រិយមិត្តសួរ៖

១. តើខ្ញុំCOSPLAYនៅឯណា?
- រៀងរាល់ឆ្នាំតែងតែមានអ្នករៀបចំកម្មវិធីCOSPLAY ដែលពេលវេលាអាស្រ័យលើអ្នករៀបចំកម្មវិធី ដូច្នេះអ្នកគ្រាន់តែតាមដានផេក ANIMELABCAMBODIAយើងនឹងប្រាប់អ្នកពីកម្មវិធីនានានៅកម្ពុជាដែលទាក់ទងនឹងវប្បធម៍ជប៉ុន។

២. តើកម្មវិធីCOSPLAYឆ្នាំនេះអស់នៅ?
- មិនទាន់អស់ទេ នៅថ្ងៃទី ១៧ខែធ្នូខាងមុខនេះនឹងមានកម្មវិធីមួយដែលធ្វើឡើងនៅ CJCC


អរគុណសម្រាប់ការអាន បើមានកំហុសសូមអធ្យាស្រ័យហើយយើងនឹងទទួលយកការកែលម្អរបស់អ្នកដោយក្តីរីករាយ~ តោះ! COMMENT សំណួរដែលអ្នកចង់សួរនៅទីនេះ នៅBLOGក្រោយយើងនឹងព្យាយាមឆ្លើយសំណួររបស់អ្នកទាំងអស់គ្នា (បើសិនជាមានអ្នកCOMMENTនិងSHAREច្រើន)