សួស្ដីប្រិយមិត្តអ្នកអានទាំងអស់គ្នា! ថ្ងៃនេះ យើងជួបគ្នាជាមួយប្រធានបទថ្មី ដែលនិយាយអំពី ១២ចំណុចការពិតអំពី Gin Ichimaru នៅក្នុង Anime Bleach។ Gin Ichimaru គឺជាតួអង្គដែលខ្ញុំចូលចិត្តជាងគេនៅក្នុង Bleach ផងដែរ។
ចំណាំ ៖ អត្ថបទនេះអាចនឹងមានកំហុស ពីព្រោះខ្ញុំមិនទាន់បានបញ្ចប់ Bleach នៅឡើយ។ ប្រសិនជាមានអ្នកចង់ជួយខ្ញុំធ្វើអត្ថបទ Bleach អាចទំនាក់ទំនងមក Page យើងបាន! ឥឡូវនាំគ្នាមកមើលអត្ថបទទាំងអស់គ្នា!
▪ Gin មានថ្ងៃកំណើតទី១០ ខែកញ្ញា ក្នុងតារានិករ Virgo។ គេមានកម្ពស់១៨៥ស.ម និងទម្ងន់៦៩គីឡូក្រាម។ គេចូលចិត្តញ៉ាំផ្លែទម្លាប់ និងមិនសូវចូលចិត្តត្រាវស្ងួត។
១២ចំណុចការពិតអំពី Gin Ichimaru ៖
▪ Gin មិនចូលចិត្តគេងតែឯងទេ ព្រោះវារំលឹកដល់គ្រាដែលឪពុកម្ដាយគេបោះបង់គេចោល ដែលធ្វើឱ្យគេមានអារម្មណ៍ត្រជាក់ ឯកកា និងក្រៀមក្រំ។
▪ ក្រៅពីសមត្ថភាពក្នុងការប្រើ Zanpakuto, Gin ក៏អាចប្រើម្ជុលសម្រាប់បាញ់ឬចាក់បានផងដែរ។
▪ មនុស្សដែល Gin សម្លាប់មុនគេគឺបុរសម្នាក់ដែលនិយាយប៉ះពាល់ដល់ Rangiku កាលគេនៅក្មេង។
▪ Gin Ichimaru គឺជាតួអង្គក្នុងចំណោមតួអង្គទាំង៤របស់ Bleach ដែលបានឈានចូល កំពូលតួអង្គទាំង១០០ដែលមានប្រជាប្រិយភាព ក្នុងឆ្នាំ២០០៧ជាផ្លូវការណ៍ដែលគេស្ថិតនៅលេខ៥៤។ ចំណែកឯ៣នាក់ទៀតគឺ Ichigo Kurosaki លេខ៧០, Byakuya Kuchiki លេខ៤៣, និង Tōshirō Hitsugaya លេខ០៨។
▪ Gin Ichimaru ក៏ជាតួអង្គដ៏ល្បីមួយផងដែរក្នុង Bleach។ នៅក្នុងការបោះឆ្នោតតួអង្គដ៏មានប្រជាប្រិយភាពក្នុង Bleach ជាផ្លូវការណ៍ គេទទួលបានលទ្ធផល ៖
- លើកទី២, ចំណាត់ថ្នាក់លេខ៥, ៣៦០២ សម្លេង
- លើកទី៣, ចំណាត់ថ្នាក់លេខ៥, ៥០៣៩ សម្លេង
- លើកទី៤, ចំណាត់ថ្នាក់លេខ១២, ៣៦៩៩ សម្លេង
- Zanpakuto របស់គេគឺស្ថិតនៅចំណាត់ថ្នាក់លេខ៨។
▪ ភ្នែករបស់ Gin មានការបម្លាស់ប្ដូរពណ៌ជាច្រើនដង ដោយសារការងារខុសបច្ចេកទេស។ បម្លាស់ប្ដូរពណ៌ទាំងនោះរួមមាន ៖
- ពណ៌ខៀវនៅក្នុងគម្របសៀវភៅវ៉ូលូមទី២០នៃ Manga និងចាប់ផ្ដើមពីវគ្គ២៧០នៃ Anime
- ពណ៌ក្រហមនាពេលបង្ហាញក្នុងវគ្គដំបូងៗក្នុង Anime
- ពណ៌លឿងនៅក្នុងហ្គេម Bleach - Dark Souls និង Bleach - The Blade of Fate ដោយក្រុមហ៊ុន Nintendo។
តាមការពិត ពណ៌ដែលត្រឹមត្រូវនៃភ្នែករបស់គេគឺពណ៌ខៀវ។
▪ នៅក្នុងសៀវភៅទិន្នន័យ ស្ថិតិការប្រយុទ្ធរបស់គេគឺ ៖
- ការវាយប្រហារ ៨០
- ការការពារ ៨០
- ល្បឿននៃចលនា ៨០
- ការប្រើយុទ្ធសិល្ប៍ Kidou/Reiatsu ៨០
- ភាពវ័យឆ្លាត ៨០
- កម្លាំង/អានុភាពនៃថាមពល ៨០។
សរុបគឺ ៤៨០/៦០០។
▪ កាល Gin នៅពីក្មេង, គេត្រូវបានគេចាត់ទុកថាជាកុមារវ័យឆ្លាត ឬកុមារដ៏អស្ចារ្យ ដោយសារទេពកោសល្យរបស់គេ។ គេគឺពូកែជាងគេនាពេលរៀនក្លាយជា Shinigami ហើយបញ្ចប់ការសិក្សាត្រឹមរយៈពេលមួយឆ្នាំគត់។ ទេពកោសល្យរបស់គេបានបង្ហាញស្រាប់ទៅហើយនាពេលដែលគេជាប់ជាសមាជិកអង្គុយកៅអីនៅក្នុងក្រុមទី៥ត្រឹមរយៈពេលខ្លីបន្ទាប់ពីបញ្ចប់ការសិក្សា។ ហើយគេគឺប្រសើរជាងកុមារដ៏អស្ចារ្យមុននោះគឺ Kaien Shiba ដែលប្រើរយៈពេក៥ឆ្នាំក្លាយជាអ្នកអង្គុយកៅអី។ ឯ Gin ធ្លាប់ក្លាយជាមេក្រុមក្នុងគ្រាដែល Kaien មានឋានៈត្រឹមអនុសេនីយ។ ចំណែកឯកុមារដ៏អស្ចារ្យបន្ទាប់ពី Gin គឺ Tōshirō Hitsugaya ។ កាលនៅសិក្សា Gin Ichimaru គឺចូលចិត្តមានជម្លោះ ហើយក៏ជាគូរប្រកួតប្រជែងគ្នាដែរជាមួយ Byaguya Kuchiki។
▪ Zanpakuto របស់ Gin Ichimaru មានឈ្មោះថា Shinsō (神鎗) មានន័យថា លំពែងព្រះ។ គេអាចប្រើវាដោយប្រើពាក្យ "បាញ់ដើម្បីសម្លាប់"។ ប៉ុន្តែវាមានការផ្លាស់ប្ដូរពាក្យបញ្ជាជាច្រើនរួមមាន "ចាក់ទម្លាយគេទៅ", "សម្លាប់ពួកគេដោយឃោរឃៅ", "ទម្លុះសាច់គេទៅ", និង "បាញ់ដើម្បីសម្លាប់"។
▪ Shikai របស់ Gin អាចពន្លាបានយ៉ាងវែងជាមួយល្បឿនលឿងហើយអាចបត់បែនបានទៀតផងក្នុងការចាក់ទម្លុះសត្រូវ។ ប្រវែងរបស់វាអាចពន្លាបាន១០០ដងវែងជាងដាវរបស់គេធម្មតា ដែលទទួលបានងារថា Hyapponzashi (百本差し, Hundred-span, ១០០ ចំអាម) កាលគេនៅក្មេង។
▪ Bankai របស់ Gin គឺ Kamishini no Yari (神殺鎗, God-Killing Spear, លំពែងនៃសេចក្ដីស្លាប់របស់ព្រះ)។ ការបង្ហាញ Bankai ដំបូងរបស់គេគឺដូចគ្នាទៅនឹង Shika របស់គេ។ ប៉ុន្តែវាមានឥទ្ធិពលខ្លាំងជាងដែលអាចកម្ទេចក្រុងមួយគ្រាន់តែកាប់មួយដង។ ប្រវែងនៃដាវរបស់គេអាចពន្លាបានរហូត ១២គីឡូម៉ែត្រ និងមានល្បឿនលឿនជាងល្បឿនរបស់សូរ៥០០ដងគឺល្បឿន១៧០,១៤៥ម៉ែត្រក្នុងមួយវិនាទី។ វាអាចពន្លាខ្លួនវែងឱ្យអស់ក្រោម០.០៨វិនាទី ហើយក៏បង្រួមខ្លួនមកវិញក្នុងរយៈពេលដូចគ្នា។ Zanpakuto មួយនេះជា Zanpakuto វែងជាងគេ ហើយក៏លឿនជាងគេដែរ។ ទម្រង់ Bankai របស់គេមួយទៀតគឺអាចក្លាយជាកម្ទេចធូលី ហើយមានជាតិពិសដែលធ្វើឱ្យកោសិការលាយដាច់ខ្ទិចអស់។
នេះជា១២ចំណុចការពិតអំពី Gin Ichimaru។ សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្ត។ អរគុណសម្រាប់ការអាន! សុំទោសរាល់កំហុសដែលខ្ញុំសរសេរខុសនៅក្នុងអត្ថបទនេះផង។ ព័ត៌មានខ្លះអាចបាត់មិនពេញលេញឬមើលមិនយល់ ព្រោះ Admin មិនទាន់បានបញ្ចប់ Bleach និងស្រាវជ្រាវមើលមិនសូវយល់។ Admin ត្រូវការជំនួយពីប្រិយមិត្ត Bleach ដើម្បីជួយដោយស្ម័គ្រចិត្ត ហើយអាចទំនាក់ទំនងមកកាន់ Page យើងបាន។ សុំប៉ុណ្ណឹង ចុច Like Page របស់ពួកយើងដើម្បីទទួលបានព័ត៌មាន និងរឿងរ៉ាវផ្សេងៗទៀត។
អត្ថបទរៀបរៀង និងរក្សាសិទ្ធិដោយ Anime Lab Cambodia