Monday, September 18, 2017

១២ចំណុចការពិតអំពី KAKASHI HATAKE


សួស្ដីមិត្តអ្នកអានទាំងអស់គ្នា! ថ្ងៃនេះ យើងជួបគ្នាម្ដងទៀតជាមួយនឹងអត្ថបទថ្មី ដែលនិយាយអំពី ១២ចំណុចការពិតអំពី Kakashi Hatake។ Kakashi Hatake គឺជាតួអង្គដ៏មានប្រជាប្រិយភាព ខ្លាំង ឡូយ សង្ហារ អស្ចារ្យ មួយនៅក្នុងរឿង Naruto។ ឥឡូវយើងនឹងស្វែងយល់ឱ្យបានច្បាស់ពីគេទាំងអស់គ្នា!

១២ចំណុចការពិតអំពី Kakashi Hatake ៖
▪ ម្ហូបដែល Kakashi ចូលចិត្តគឺត្រីហាលអំបិល និងស៊ុប Miso ជាមួយត្រប់, ចំណែកម្ហូបដែលគេមិនចូលចិត្តគឺ បង្គាបំពងបែបជប៉ុន (Tempura)។
▪ Kakashi មានថ្ងៃកំណើតទី១៥ ខែកញ្ញា ក្នុងតារានិករ Virgo។ គេមានប្រភេទឈាម O, កម្ពស់១៨១ស.ម, និងទម្ងន់៦៧.៥គីឡូក្រាម។
▪ Kakashi Hatake គឺជាតួអង្គល្បីល្បាញមួយនៅក្នុង Naruto។ ក្នុងការបោះឆ្នោតតួអង្គដ៏មានប្រជាប្រិយភាពក្នុង Naruto ជាផ្លូវការណ៍ គេទទួលបានលទ្ធផល ៖
- លើកទី១ បានចំណាត់ថ្នាក់លេខ១ ជាមួយ ២២ ៦៩២សម្លេង
- លើកទី២ បានចំណាត់ថ្នាក់លេខ២ ជាមួយ ២៦៣៥សម្លេង
- លើកទី៣ បានចំណាត់ថ្នាក់លេខ១ ជាមួយ ៨១៩៨សម្លេង
- លើកទី៤ បានចំណាត់ថ្នាក់លេខ ២ ជាមួយ ៦៥៦០សម្លេង
- លើកទី៥ បានចំណាត់ថ្នាក់លេខ៣ ជាមួយ ៥៤៣០សម្លេង
- លើកទី៦ បានចំណាត់ថ្នាក់លេខ២ ជាមួយ ២៩១៦សម្លេង
- លើកទី៧ បានចំណាត់ថ្នាក់លេខ៣ ជាមួយ ៤៨២៨សម្លេង។
▪ មនុស្សដែល Kakashi ចង់ប្រយុទ្ធជាមួយជាងគេគឺ Minato Namikaze។
▪ ពាក្យដែល Kakashi ចូលចិត្តនិយាយគឺ "Teamwork" មានន័យថា ការធ្វើការងារជាក្រុម។
▪ Kakashi គឺជាតួអង្គដែលបំពេញបេសកកម្មច្រើនជាងគេទី៤ជាផ្លូវការណ៍ដែលបានបំពេញ១១៤១បេសកកម្ម រួមមាន ៖
- លំដាប់ D ចំនួន ១៩៧
- លំដាប់ C ចំនួន ១៩០
- លំដាប់ B ចំនួន ៤១៤
- លំដាប់ A ចំនួន ២៩៨
- លំដាប់ S ចំនួន ៤២។
▪ បើយោងតាម Rock Lee’s Springtime of Youth Full Power Ninja Chronicles, Kakashi ពាក់ម៉ាស ព្រោះខ្លាចចេញឈាមតាមច្រមុះនាពេលអានសៀវភៅរឿងក្ដៅសាច់។ បើយោងតាម Pakkun ក្នុងភាគ omake, Kakashi មិនចូលចិត្តថតរូបដោយគ្មានម៉ាសរបស់គេទេ។
▪ នាពេលដែល Kakashi ចង់សម្លាប់ឬវាយប្រហារសត្រូវ, គេតែងតែមានអ្នករារាំង។ ក្នុងនោះមាន ៖
- Rin ហក់ចូល Chidori របស់ Kakashi ខណៈគេចង់សម្លាប់ Shinobi របស់ Hidden Mist។
- Haku រត់ចូល Chidori របស់ Kakashi ខណៈគេចង់សម្លាប់ Zabuza។
- Kakashi ចង់សម្លាប់ Guren តែត្រូវ Gozu រារាំង។
- Kakashi កំពុងវាយប្រហារ Hidan តែត្រូវ Kakuzu រារាំង។
- Kakashi ចង់សម្លាប់ Asura Pain តែត្រូវ Deva Pain រារាំង។
▪ បន្ទាប់ពីបាន Sharingan ពី Obito, មួយរយៈក្រោយមក Kakashi ត្រូវបានគេស្គាល់តាមស្រុកភូមិនានា ដែលគេស្គាល់ថា "Kakashi នៃ Sharingan"។ Kakashi ភ្ញាក់ Mangekyo Sharingan តាំងពីគេសម្លាប់ Rin មកម៉្លេះ រួមទាំង Obito ផង។ ប៉ុន្តែ Kakashi មិនដឹងថាចាប់ប្រើវារបៀបណានោះទេ រហូតដល់ Itachi មកពន្យល់ពី Mangekyo Sharingan ហើយបានដាក់ Kakashi ក្នុង Tsukuyomi ទៀតផង។
▪ Kakashi ចេះប្រើប្រាស់ទាំង៥ធាតុរួមទាំង Yin និង Yang ផង។ គេចេះប្រើរហូតដល់ ១០០០ Jutsu ប៉ុន្តែគេបង្កើតតែ៣ទេគឺ Chidori, Lightning Release: Purple Electricity, និង Leaf Village Secret Finger Jutsu: One Thousand Years of Death។ បើយោងតាម Might Guy, Kakashi បានប្ដូរឈ្មោះ Chidori មក Lighting Blade ពីព្រោះគេបានបំបែករន្ទះឱ្យច្រើននិងខ្លាំងជាងមុន។
▪ ឈ្មោះ "Kakashi" មានន័យថា ទីងមោង។ ហើយត្រកូលរបស់គេ "Hatake" មានន័យថា ចម្ការ។ ដូចនេះឈ្មោះពេញរបស់គេមានន័យថា ទីងមោងនៅក្នុងចម្ការ។ មុនដាក់ឈ្មោះគេថា Kakashi Hatake, លោក Kishimoto នឹកឃើញឈ្មោះប្លែកៗសម្រាប់គេជាច្រើនរួមមាន Kuwa, Kama, Botan, និង Enoki។
▪ អត្ថលេខចុះឈ្មោះចូលរៀននៅ Ninja Academy របស់ Kakashi គឺ ០០៩៧២០។ គេបានបញ្ចប់ការសិក្សា ហើយបានក្លាយជា Genin នៅអាយុ៥ឆ្នាំ, បានក្លាយជា Chunin នៅអាយុ៦ឆ្នាំ ដែលចូលប្រឡងឆ្នាំដំបូងក៏បានជាប់ភ្លាម។ គេបានក្លាយជា Genin និង Chunin ក្មេងជាងគេបំផុតក្នុង Naruto។ គេបានក្លាយជា Jonin នៅអាយុ១០ឆ្នាំ។ ក្នុងរយៈពេលខ្លីក្រោយបានក្លាយជា Jonin, គេបានចូលបម្រើក្នុង Anbu ក្រោមបង្គាប់ Hokage, រយៈពេលយូរបន្តិច គេបានក្លាយជាមេក្រុមក្នុង Anbu។ Kakashi គឺជាកុមារដ៏អស្ចារ្យមួយ។ ក្រោមមក គេបានក្លាយជា Hokage នៃ Hidden Leaf នៅអាយុ៣១ឆ្នាំ។

នេះជា ១២ចំណុចការពិតអំពី Kakashi Hatake។ សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្ត។ អរគុណសម្រាប់ការអាន! ចុច Like Page របស់ពួកយើងដើម្បីទទួលបានព័ត៌មាន និងរឿងរ៉ាវផ្សេងៗទៀត។ ជួបគ្នាពេលក្រាយ!

អត្ថបទរៀបរៀង និងរក្សាសិទ្ធិដោយ Anime Lab Cambodia