One Piece នឹងមានអាយុ ២០ឆ្នាំ ហើយនៅក្នុង ឆ្នាំ ២០១៧ នេះ។ ដើម្បីអបអរគំរប់ខួបនេះ Shueisha បានប្រកាសអំពីគម្រោងថ្មីក្នុង ប្រធានបទទី៣១ នៃទស្សនាវត្ដី Weekly Shonen Jump ឆ្នាំនេះ។ ទស្សនាវត្ដីបានប្រាប់អ្នកគាំទ្រទាំងអស់ថា ពួកគេនឹងបង្កើតគម្រោង១០ ដើម្បីជាកិត្តិយសដល់ Eiichiro Oda ។ ប៉ុន្តែ គម្រោងទាំង១០នេះ ត្រូវលាក់សិន, ហើយ Weekly Shonen Jump អាចបង្ហើបពីសេចក្ដីលម្អិតរបស់គម្រោងនេះនៅថ្ងៃទី ១៥ ខែកក្កដា ។
ព្រឹត្តិការណ៍នៃការគម្រប់ខួបមួយចំនួនត្រូវបានប្រកាស, ដូច្នេះ អ្នកគាំទ្រអាចកត់ទុកទិន្នន័យទាំងនេះក្នុងប្រតិទិនបានហើយ! ថ្ងៃទី ២២ កក្កដា ជាថ្ងៃគំរប់ខួប ២០ឆ្នាំ របស់ manga One Piece ។ ហើយ Shueisha នឹងលើកអំពីការគំរប់ខួបនេះនៅ Weekly Shonen Jump ដែលជាសប្ដាហ៍ត្រូវអបអរប្រារព្ធ, ប៉ុន្តែ គេមិនទាន់ប្រាប់ព័ត៌មានលម្អិតទេ, សុំលាក់សិន! អំឡុងពេលខែសីហាចូលមកដល់, One Piece នឹងធ្វើវគ្គក្នុង anime ២ម៉ោង ជាវគ្គពិសេស ដើម្បីជាកិត្តិយសនៃការគំរប់ខួបនេះ។ " One Piece Episode of East Blue " ចេញនៅថ្ងៃទី២៦ សីហា ជាវគ្គពិសេសដែលដំណើររឿងនឹងនិយាយអំពី Luffy ឆ្លុះបញ្ចាំងពីពេលដែលមិត្តភក្ដិទាំង៤សំខាន់របស់គេចូលមកក្រុមចោលសមុទ្រ Straw Hat ដំបូង ហើយក៏នឹងត្រូវដាក់បញ្ចូលភាគចាស់ៗ ដែលផលិតឡើងវិញក្នុងរឿង One Piece ដែរ។
នេះជាព័ត៌មានអំពីការគំរប់ខួប ២០ឆ្នាំ របស់រឿង One Piece ។ សង្ឃឹមថា អ្នកទាំងអស់គ្នារំភើបនឹងការគំរប់ខួបខាងមុខនេះ ហើយកុំភ្លេចអរគុណលោក Eiichiro Oda សម្រាប់រឿងដ៏ល្អមួយនេះផង! ជួបគ្នាជាមួយអត្ថបទបន្ទាប់ពេលក្រោយ!
អត្ថបទរៀបរៀង និងរក្សាសិទ្ធិដោយ Anime Lab Cambodia