យើងដឹងហើយ Kushina Uzumaki គឺជាម្ដាយបង្កើតរបស់ Naruto Uzumaki ។ នេះជា ១០ចំណុច ការពិតអំពីនាងដែលយើងគួរស្វែងយល់។
១០ចំណុច ការពិតអំពី Kushina Uzumaki ៖▪ Kushina មានឈ្មោះហៅក្រៅថា " Red Pepper " ឬ " ម្រេចក្រហម " ។
▪ Kushina គឺជាអ្នកស្រុកក្រៅមកពីបក្ស Uzumaki ស្រុក Uzushio។
▪ Kushina មានក្ដីស្រមៃចង់ក្លាយជា Hokage នារីទី១។
▪ ក្នុងពេលជាសិស្សសាលារៀន, Kushina ត្រូវបានគេចាត់ជានារីខ្លាំងជាងគេ, ពូកែប្រយុទ្ធដៃទទេរ, និងអាចវាយជាមួយក្មេងជាច្រើន សូម្បីតែ genin ។
▪ Kushina មានថ្ងៃកំណើត ១០ កក្កដា មានប្រភេទឈាម B ។ Kushina មានកម្ពស់ ១៦៥ ស.ម និងទម្ងន់ ៤៧ គីឡូក្រាម។
▪ ម្ហូបដែល Kushina ចូលចិត្តជាងគេគឺ Ramen ( ដូច Naruto ដែរ ) ហើយអ្វីដែលនាងមិនសូវចូលចិត្តគឺ កាហ្វេ និងអ្វីដែលល្វីង។ នាងប៉ិនចម្អិនអាហារ ហើយ Minato ចូលចិត្តម្ហូបនាងជាងគេ។
▪ ឃ្លាដែល Kushina ចូលចិត្តនិយាយគឺ ៖ " Don't Give Up Until Very End " មានន័យថា កុំបោះបង់ចោលរហូតដល់ទីបញ្ចប់។
▪ Kushina គឺជា Jinchūriki ទី២ របស់ Kurama បន្ទាប់ពី Mito Uzumaki ហើយអ្នកដែលបន្តផ្ទុក Kurama ទី៣ គឺ Naruto Uzumaki ។ នាងត្រូវបានគេចាត់ទុកជា Jinchūriki ទាំង៦ ដែលមិនស្លាប់នៅពេលដែលទាញ Tailed Beast ចេញពីខ្លួន, ចំណែកអ្នកទាំង៥ទៀតគឺ Black Zetsu, Hogoromo Otsutsuki, Killer B, Obito Uchiha, និង Naruto Uzumaki ។
▪ Kushina ដាក់ឈ្មោះ Naruto បន្ទាប់ពីអានរឿងព្រេងរបស់ Jiraiya ចេញដំបូងបំផុត។
▪ ឈ្មោះរបស់ Kushina សម្ដៅទៅលើតួអង្គស្រីម្នាក់នៅក្នុងរឿងព្រេងបុរាណរបស់ជប៉ុនគឺមានឈ្មោះថា Kushinada-hime (櫛名田比売), ជាប្រពន្ធរបស់ Susanoo ។
នេះជា ១០ចំណុច ការពិតអំពី Kushina Uzumaki ។ អរគុណសម្រាប់ការអាន, សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត! Like page របស់ពួកយើងដើម្បីទទួលបានព័ត៌មាន ឬរឿងរ៉ាវផ្សេងៗទៀត! ជួបគ្នាពេលក្រោយជាមួយអត្ថបទបន្ទាប់!
រៀបរៀង និងរក្សាសិទ្ធិដោយ Anime Lab Cambodia