ថ្ងៃនេះ ខ្ញុំបានរៀបអត្ថបទពិសេស ដើម្បីអបអរថ្ងៃខួបកំណើត Kiba Inuzuka ព្រមទាំង Akamaru ផង ( ០៧ កក្កដា ) ។ ខ្ញុំនឹងបង្ហាញ ១០ ចំណុច ការពិតរបស់ Kiba និង Akamaru ក្នុងអត្ថបទតែមួយ។
១០ ចំណុច ការពិតរបស់ Kiba Inuzuka និង Akamaru ៖▪ Kiba បានហិតផោម Naruto រហូតដល់ ៣ដង។ លើកទី ១ គឺ នៅពេលប្រយុទ្ធជាមួយ Naruto នាពេលប្រឡងយក Chunin, លើកទី ២ នាពេលបេសកកម្ម ស្វែងរក កញ្ចែ Bikochu, និងលើកចុងក្រោយនៅពេល Three Tails បង្ហាញខ្លួនក្នុង Naruto Shippuden ។ ច្រមុះ Kiba ដឹងក្លិនខ្លាំងជាងច្រមុះមនុស្សទូទៅ។
▪ Kiba ចង់ប្រកួតជាមួយ Naruto Uzumaki ឡើងវិញ។
▪ Kiba ក្លាយជា Genin នៅ អាយុ១២ឆ្នាំ, ពីរឆ្នាំក្រោយមក គេបានក្លាយជា Chunin នៅ អាយុ១៤ឆ្នាំ។
▪ Kiba បានសម្រេចបេសកកម្មផ្លូវការណ៍សរុបចំនួន ៥០ គឺមាន ២១ លំដាប់ D, ១៩ លំដាប់ C, ៨ លំដាប់ B, ២ លំដាប់ A, និងមិនបានសម្រេចបេសកកម្មលំដាប់ S ទេ។
▪ ម្ហូបដែល Kiba ចូលចិត្តជាងគេគឺ សាច់គោ, សាច់បន្ទះ, អ្វីដែលអង្គាមបាន, ឆ្អឹង។ ចំណែក អាហារដែលគេមិនសូវចូលចិត្តគឺ អ្វីដែលទំពារដូចជា ស្ករកៅស៊ូ។
▪ ពាក្យដែល Kiba ចូលចិត្តនិយាយជាងគេគឺ " Akamaru " ។ គេពិតជាស្រឡាញ់ Akamaru មែន។
▪ នៅពេលទំនេរ Kiba ចូលចិត្តបណ្ដើរ Akamaru ។ Kiba ក៏បានញ៉ាំអាហារជាមួយ Akamaru ដែរ, គេបានរៀបចំអាហារពិសេសសម្រាប់ Akamaru គ្រប់ពេល។ ពេល Akamaru នៅតូច, គេដេកគ្រែជាមួយគ្នានឹង Akamaru ។
▪ Kiba និង Akamaru មានថ្ងៃកំណើតដូចគ្នាគឺ ទី ០៧ កក្កដា ក្នុងតារានិករ Cancer ។ ហើយ ថ្ងៃនោះដែរជាថ្ងៃគេប្រារព្ធបុណ្យ " Tanabata " នៅប្រទេសជប៉ុន ដែលខ្មែរយើងហៅថា " បុណ្យផ្កាយ " ។
▪ Kiba មានកម្ពស់ ១៦៩.1 ស.ម និងទម្ងន់ ៤៤.7 គីឡូក្រាម នៅអាយុ ១៦ឆ្នាំ ក្នុង Naruto Shippuden របស់សៀវភៅទិន្នន័យ, ប៉ុន្តែ ស្ទូឌីយោ Pierrot ដាក់កម្ពស់គេតែ ១៦៨ ស.ម ប៉ុណ្ណោះ ។
▪ ឈ្មោះ Kiba មានន័យថា ចង្កូម។ ឯ ឈ្មោះគ្រួសាររបស់គេ Inuzuka មានន័យថា ទូលឆ្កែ។ Inuzuka សម្ដៅទៅលើ ពួកឆ្កែ Samurai Inuzuka មកពី Kyokutei Bakin ។
នេះជា ១០ចំណុច ការពិតរបស់ Kiba Inuzuka និង Akamaru។ អរគុណសម្រាប់ការអាន, ជួបគ្នាជាមួយអត្ថបទបន្ទាប់ពេលក្រោយទៀត !
អត្ថបទរៀបរៀង និងរក្សាសិទ្ធិ Anime Lab Cambodia