Saturday, August 5, 2017

ព័ត៌មានពី High School DxD រដូវកាលទី៤



សួស្ដីមិត្តអ្នកអាន! ព័ត៌មានពី High School DxD និងការចាក់បញ្ចាំងពីរដូវកាលថ្មីគឺនៅខាងក្រោមនេះ។ អ្នកគាំទ្រទាំងអស់គ្នាប្រហែលជាសប្បាយចិត្តហើយ។

កាលពីប៉ុន្មានខែមុនក៏លិចឮពីព័ត៌មានផ្សេងៗពីរដូវកាលថ្មីនេះដែរ ដែលធ្លាប់បានប្រកាសនៅ Fantasia Bunko Daikanshasai នាប្រទេសជប៉ុន។ ប៉ុន្តែ គ្រាន់តែមិនឮពីកាលបរិច្ឆេទចេញនូវរដូវកាលថ្មីពិតប្រាកដ។ បើតាមការរំពឹងទុក, High School DxD រដូវកាលទី៤ អាចនឹងត្រឡប់មកវិញនៅសរទរដូវ ឆ្នាំ២០១៧ ខាងមុខនេះ ( ចន្លោះខែកញ្ញានិងខែធ្នូ ) ។

SPOILERS ពី High School DxD រដូវកាលទី៤ ៖


រដូវកាលទី៤ អាចនឹងនិយាយពី Khaos Brigade និងការចង់កម្ទេច DxD ពី Dimensional Void! យើងចាំមើលទាំងអស់គ្នាថា Rias និង Issei អាចនឹងបញ្ឈប់ពួកគេបានឬក៏អត់។ ប្រសិនជា Vali ជោគជ័យកម្ចាត់ DxD, យើងប្រហែលជាឃើញការប្រយុទ្ធជាមួយគ្នាជាក្រុមរវាង White និង Red Dragons ដើម្បីកម្ចាត់ DxD ។ វាអាចនឹងមានសង្គ្រាមរវាងពួក Angels, Fallen Angels, Devils រួមទាំង Khaos Brigade ប្រយុទ្ធជាមួយ DxD ។ The Infinity Dragon Orphis អាចនឹងបង្ហាញថាមពលចុងក្រោយរបស់នាង។ Devil Kings ទាំងអស់គឺអាចនឹងចូលប្រយុទ្ធក្នុងសង្គ្រាមខាងមុខនេះ។

រដូវកាលទី៤នេះនឹងមានការប្រយុទ្ធគ្នាដ៏អស្ចារ្យជាច្រើន! អរគុណសម្រាប់ការអាន! សុំទោសរាល់កំហុសដែលកើតមានក្នុងអត្ថបទ ពីព្រោះខ្ញុំមិនមែនជាអ្នកគាំទ្រ High School DxD ទេ។ សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្ត និងមើលឆ្ពោះទៅមុខចំពោះ High School DxD ។ Like Page  និងតាមដាន Blog របស់ពួកយើង ដើម្បីទទួលបានព័ត៌មាន ឬរឿងរ៉ាវផ្សេងៗទៀត។ ជួបគ្នាពេលក្រោយជាមួយអត្ថបទបន្ទាប់! សូមអរគុណ!

អត្ថបទរៀបរៀង និងរក្សាសិទ្ធិដោយ Anime Lab Cambodia