Sunday, August 6, 2017

ព័ត៌មានពីការធ្វើ DVD សម្រាប់ការប្រកួតចុងក្រោយរវាង Naruto និង Sasuke



យើងទាំងអស់គ្នាសុទ្ធតែបានឃើញការប្រកួតចុងក្រោយរវាង Naruto និង Sasuke ហើយ។ ការប្រកួតនេះត្រូវបានចាក់ផ្សាយក្នុងទូរទស្សន៍អំឡុងវគ្គ៤៧៦ដល់វគ្គ៤៧៩នៃ Naruto Shippuden។ ការប្រកួតនេះជាការប្រកួតចុងក្រោយរបស់ពួកគេដែលទស្សនិកជនរង់ចាំយូរមកហើយ។ ឥឡូវនាំគ្នាមកមើលព័ត៌មានពីការផលិត DVD ដែលមានដូចខាងក្រោម។

ការប្រកួតរវាង Naruto និង Sasuke - ការប្រកួតចុងក្រោយ នឹងចេញជាលក្ខណៈ DVD ដែលមើលទៅប្រសើរជាងនៅក្នុងការចាក់ផ្សាយក្នុងទូរទស្សន៍ពីក្រុមហ៊ុន BLU-RAY ។ វាមានការបម្លាស់ប្ដូរផ្នែកបច្ចេកទេសជាច្រើនដូចជា ការបន្ថែមពណ៌នៅតាមកន្លែងនិងឈុតឆាកខ្លះៗ ដកចេញកន្លែងឬឈុតដែលព្រិលៗ និងងងឹតជាដើម។ ការបម្លាស់ប្ដូរផ្សេងៗដូចជា Naruto បាត់ឆ្នូតរោមមាត់នឹងត្រូវបន្ថែមដោយគូរឡើងវិញ។ រាល់កំហុសបច្ចេកទេសទាំងអស់នឹងត្រូវផលិតសារជាថ្មី!

នេះជាឈុតខឆាកខ្លះដែលមានភាពខុសគ្នាពី DVD និងការចាក់ផ្សាយតាមទូរទស្សន៍ ៖

ប្រសិនជា DVD នោះចេញ និងមានលក់នៅប្រទេសរបស់យើង ខ្ញុំណែនាំឱ្យអ្នកទាំងគ្នាទិញវា ព្រោះវាពិតជាល្អជាងការចាក់ផ្សាយក្នុងទូរទស្សន៍ឆ្ងាយណាស់។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការអាន។ សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្ត។ តាមដាន Blog និង Like Page របស់ពួកយើងដើម្បីទទួលបានព័ត៌មាន និងរឿងរ៉ាវផ្សេងៗបន្ថែមទៀត។ ជួបគ្នាពេលក្រោយ!

អត្ថបទរៀបរៀង និងរក្សាសិទ្ធិដោយ Anime Lab Cambodia