Monday, August 7, 2017

Boruto: Naruto Next Geneations កាលវិភាគខែសីហា

ចាប់ពីវគ្គក្រោយទៅគឺជាវគ្គដែលត្រូវដាក់បញ្ចូល Naruto Gaiden ។ Arc នោះនឹងនិយាយអំពីក្មេងស្រីអាយុ១១ឆ្នាំម្នាក់ Sarada Uchiha ចង់ជួបឪពុករបស់នាងគឺ Sasuke Uchiha ។ នាពេលដែលនាងសួរទៅកាន់ម្ដាយនាង, Sarada តែងតែទទួលចម្លើយមិនពេញចិត្ត។ រហូតដល់ថ្ងៃមួយទើបនាងក៏សម្រេចចិត្តចាកចេញពីភូមិធ្វើការផ្សងព្រេងស្វែងរកឪពុករបស់នាង។

កាលវិភាគ Boruto:Naruto Next Generations ខែសីហាមានដូចតទៅ ៖

▪ វគ្គទី១៩ (០៩ សីហា) - Sarada Uchiha
Sarada ធុញទ្រាន់នឹងទង្វើរបស់ Boruto លេងជាមួយរូបចម្លាក់ Hokage ហើយត្រូវបានឪពុកគេដេញចាប់ពេញភូមិ។ ប៉ុន្តែឃើញឪពុកកូនគេបែបនេះធ្វើឱ្យ Sarada នឹកដល់ឪពុករបស់នាងដែលនាងមិនធ្លាប់បានជួបសោះ។ Sarada មានអារម្មណ៍នឹកឪពុកនាង Sasuke ជាខ្លាំង។ នាពេលដែលសួរសំណួរអំពីឪពុកនាងទៅកាន់ម្ដាយនាង, Sakura តែងតែធ្វើពើមិនឆ្លើយសំណួរ ហើយពេលខ្លះបង្ហាញកាយវិការមិនសមរម្យ។ ក្រោយមក Sarada ស្រាប់តែឃើញរូបថតនារីពាក់វ៉ែនតាម្នាក់។

▪ វគ្គទី២០ (១៦ សីហា) - The Boy with Sharingan, ក្មេងប្រុសជាមួយនឹង Sharingan
Sasuke Uchiha, ជាអ្នកដែលតែងតែធ្វើដំណើរជុំវិញពិភពលោកក្នុងបេសកកម្មសម្ងាត់មួយ, បានផ្ញើព័ត៌មានខ្លះៗទៅកាន់ Naruto Uzumaki ជា Hokage ទី៧ អំពីមនុស្សម្នាក់ដែលមាន Sharingan, ជា Kekkei Genkai ពិសេសរបស់បក្ស Uchiha។ ប៉ុន្តែក្នុងគ្រានេះ អ្នកដែលមាន Sharingan គឺមានតែ Sasuke ម្នាក់ប៉ុណ្ណោះ នឹងអាចជាកូនស្រីរបស់គេ Sarada ។ ចំណែកឯ Sarada វិញ ហាក់ដូចជាចម្ងល់ពីរស្វែងរកឪពុកគេផង និងម្ដាយការពិតរបស់គេផង។ Naruto នឹងត្រូវចាកចេញទៅជួប Sasuke, ឯ Chouchou ចង់ទៅតាម Sarada ដែរនោះ, ក៏ចាកចេញទៅជាមួយគ្នា។

▪ វគ្គទី២១ (២៣ សីហា) - Sasuke and Sarada, Sasuke និង Sarada
Sarada មកដល់កន្លែងមួយដែលគេហៅថា Pass Tower, ជាកន្លែង Sasuke នៅ, ហើយដើរចូលក្នុង។ ប៉ុន្តែ រឿងរ៉ាវចៃដន្យដែលឪពុកនាងបានប្រើអាកប្បកិរិយានិងពាក្យសម្ដីប្លែក ហើយបានវាយប្រហារធ្វើឱ្យ Sarada មានរបួស។ Naruto និង Chouchou មិនអាចសម្លឹងមើលពីរនាក់ឪពុកកូនគេបាន, ប៉ុន្តែពួកគេត្រូវបានវាយប្រហារពីសត្រូវដ៏អាថ៌កំបាំង។

▪ វគ្គទី២២ (៣០ សីហា) - Connecting Thoughts, គំនិតដែលមានទំនាក់ទំនងគ្នា
សត្រូវដ៏អាថ៌កំបាំង Shin បានចាប់ Sasuke, ហើយ Sarada ភាំងស្មារតី។ ពួកគេចង់ស្វែងរក Sakura។ ប៉ុន្តែសូម្បីតែញ្ញានរបស់ Naruto ក៏មិនអាចរកឃើញទីតាំង Sakura ដែរ។ ចំណែកឯ Sasuke វិញ បានឃើញ Sharingan ជាច្រើនដែលកប់ក្នុងដៃរបស់ Shin។ ក្រោយមក ពួកគេក៏នាំគ្នាទៅជួប Orochimaru ជាអតីតឧក្រិដ្ឌជននៅ Konoha, ដែលធ្វើការស្រាវជ្រាវស្វែងរកសញ្ញាណនៃដៃរបស់ Shin។

▪ វគ្គទី២៣ (០៦ កញ្ញា) - The Shape of Their Connections, រូបរាងនៃទំនាក់ទំនងរបស់ពួកគេ
Sarada បានសម្រេចចិត្តជួយ Sakura, ហើយធ្វើដំណើរជាមួយ Sasuke និងអ្នកដទៃទៀត ដើម្បីស្វែងរក Shin។  គ្រានោះដែរ ក្លូន (clone) របស់ Shin ចេញមកយ៉ាងច្រើន ហើយពួកគេក៏ទៅដល់ទីតាំងរបស់ Sakura ដែរ។ Sarada ហាក់ដូចជាមិនជឿជាក់ពីទំនាក់ទំនងរវាង Sasuke និង Sakura ហើយណាមួយដោយសារការបែកបាក់គ្នាដ៏យូរផង។

សម្គាល់: កាលបរិច្ឆេទខាងលើគឺត្រឹមត្រូវដូចការកំណត់។ ប៉ុន្តែ ចំណងជើងអាចផ្លាស់ប្ដូរនៅពេលរឿងចេញផ្សាយជាផ្លូវការណ៍ដោយ Viz Media ។

អរគុណអ្នកទាំងអស់គ្នាសម្រាប់ការអាន។ សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្ត។ តាមដាន Blog និង Like Page របស់ពួកយើងដើម្បីទទួលបានព័ត៌មាន និងរឿងរ៉ាវផ្សេងៗបន្ថែមទៀត។ ជួបគ្នាពេលក្រោយ!

អត្ថបទរៀបរៀង និងរក្សាសិទ្ធិដោយ Anime Lab Cambodia