លោក Eiichro Oda មានចំណាប់អារម្មណ៍ទៅលើចោរសមុទ្រតាំងពិកុមារភាពមកម្ល៉េះ ហើយវាក៏ជាមូលហេតុមួយដែលធ្វើអោយគាត់និពន្ធរឿង One Pieceនេះផងដែរ។ ថែមពីនេះរឿង Dragon Ballដែលជាស្នាដៃនិពន្ធរបស់លោក Akira Toriyamaក៏ជាកត្តាជំរុញអោយលោកចង់និពន្ធរឿងនេះនិងក្លាយជាMangakaមួយរូបផងដែរ។
ក្នុងចុងឆ្នាំ១៩៩៦, លោកចាប់ផ្តើមនិពន្ធនិងគូររឿងដែលទាក់ទងនឹងចោរសមុទ្រដែលមានឈ្មោះថា Romance Dawn។ ក្រោយពីទទួលការចាប់អារម្មណ៍ពីក្រុមហ៊ុនទស្សនាវដ្តីShounen Jump, រឿងនេះត្រូវបានបោះពុម្ពផ្សាយក្រោមឈ្មោះថា One Piece នៅឆ្នាំ១៩៩៧ដែល Chapterទី១មានឈ្មោះថា Romance Dawn។ ចោរសមុទ្រដែលលោកចូលចិត្តជាងគេនិងជាកត្តជំរុញដល់លោកនោះ មានឈ្មោះថា Edward Teachដែលលោកដាក់ជាតួអង្គ Black Beardក្នុងរឿងរបស់លោក។
ក្នុងឆ្នាំ ១៩៩៩, ស្នាដៃរបស់លោកត្រូវបានក្លាយជា Animeដោយស្ថិតក្រោមការផលិតរបស់ក្រុមហ៊ុនគំនូរជីវចល TOEIដែលជាក្រុមហ៊ុនផលិត Anime Dragon Ballផងដែរ។
ក្នុងឆ្នាំ ២០០២, លោកបានជួបកញ្ញា Chiaki Inaba។ នាងបាន cosplayជាតួអង្គNami ក្នុងកម្មវិធី Shounen Festa។ ក្នុងឆ្នាំ ២០០៤ ពួកគេបានរៀបការនិងក្នុងឆ្នាំ២០០៦ អ្នកទាំងពីរប្រសូត្របានកូនស្រីម្នាក់។
រូបភាពកញ្ញា Chiaki Inaba cosplayជា Nami |
ក្នុងឆ្នាំ២០១៧, One Piece ទទួលបានការផលិតជាខ្សែភាពយន្តដោយក្រុមហ៊ុន Hollywoodដែលបានប្រកាសក្នុងគំរប់ខួបទី ២០ឆ្នាំរបស់ One Piece។ ឆ្នាំនេះជាឆ្នាំទី២១ នៃកំណើតរបស់រឿង One Pieceហើយ។