សួស្ដីប្រិយមិត្តអ្នកអានទាំងអស់គ្នា! ថ្ងៃនេះយើងនឹងនិយាយអំពី ១៥ចំណុចការពិតអំពី Naruto Uzumaki។ Naruto ជាតួអង្គឯកក្នុងរឿង anime និង manga ដ៏ល្បីល្បាញមួយគឺ Naruto។ ឥឡូវនេះនាំគ្នាមកស្វែងយល់បន្ថែមអំពីគេ។
១៥ចំណុចការពិតអំពី Naruto Uzumaki
១. Naruto Uzumaki មានថ្ងៃកំណើត១០ តុលា ក្នុងតារានិករ Libra ហើយថ្ងៃនោះដែរក៏ជាថ្ងៃឪពុកម្ដាយរបស់គេបានស្លាប់!
២. កាលពីមុន ក្នុងក្រុម Konoha ទាំង១១ (មិនរាប់ Sasuke), Naruto ជាអ្នកដែលមានកម្ពស់ទាបជាងគេគឺ១៤៧.៥ស.ម។ តែក្រោយមកក្នុង Naruto Shippuden, Naruto ជាអ្នកលូតលាស់លឿន ហើយមានកម្ពស់ខ្ពស់ជាងគេគឺ១៦៦ស.ម។ ក្រោយមកគេលូតលាស់ពេញវ័យ គេមានកម្ពស់១៨០ស.ម។ Naruto មានទម្ងន់៥០.៩គ.ក។
៣. នៅពេលទំនេរ Naruto ចូលចិត្តធ្វើរឿងរប៉ិលរប៉ូច និងស្រោចទឹកដំណាំ។
៤. Naruto ចូលចិត្តញ៉ាំ Ramen និងស៊ុបសណ្ដែកក្រហម។ អ្វីដែលគេមិនចូលចិត្តញ៉ាំគឺ បន្លែស្រស់ៗ។
៥. ទីកន្លែងដែល Naruto ចូលចិត្តញ៉ាំ Ramen គឺ "Ichiraku Ramen" គឺមានពិតនៅ Kyushu ក្បែរសាកលវិទ្យាល័យដែល Masashi Kishimoto បានបញ្ចប់ការសិក្សា។
៦. ដោយសារតែ Naruto ជាតួអង្គឯក, ប្រជាប្រិយភាពរបស់គេពិតជាលេចធ្លោមែនទែន។ ក្នុងការបោះឆ្នោតតួអង្គដ៏មានប្រជាប្រិយភាពក្នុងរឿង Naruto ជាផ្លូវការណ៍ពីអ្នកគាំទ្រ គេទទួលបានលទ្ធផល ៖
- លើកទី១ បានចំណាត់ថ្នាក់លេខ២ ជាមួយ ១៦ ៧២៩សម្លេង
- លើកទី២ បានចំណាត់ថ្នាក់លេខ១ ជាមួយ ២៧៨៨សម្លេង
- លើកទី៣ បានចំណាត់ថ្នាក់លេខ២ ជាមួយ ៧៧៥៩សម្លេង
- លើកទី៤ បានចំណាត់ថ្នាក់លេខ១ ជាមួយ ៧៦៨៩សម្លេង
- លើកទី៥ បានចំណាត់ថ្នាក់លេខ២ ជាមួយ ៥៦១៤សម្លេង
- លើកទី៦ បានចំណាត់ថ្នាក់លេខ៤ ជាមួយ ២២៨៣សម្លេង
- លើកទី៧ បានចំណាត់ថ្នាក់លេខ១ ជាមួយ ៦៨៨០សម្លេង។
៧. Naruto បានបំពេញបេសកកម្មសរុបចំនួន១៦ជាផ្លូវការណ៍ ដែលក្នុងនោះមាន ៖
- លំដាប់ D ចំនួន ៧
- លំដាប់ C ចំនួន ១
- លំដាប់ B ចំនួន ២
- លំដាប់ A ចំនួន ៦
- លំដាប់ S គឺ ០។
៨. Naruto ជាអ្នកដែលអាចប្រើបានគ្រប់ chakra ធម្មជាតិទាំងអស់ ហើយមាន Kekkei Genkai ៣ គឺ Lava Release, Magnet Release, និង Boil Release។ គេអាចប្រើ Yin Release, Yang Release, និង Yin-Yang Release។
៩. ក្រោយពេលដែល Naruto បាន chakra និងថាមពលព្រះពី Hagoromo Otsutsuki, ក្នុងទម្រង់ Sage of Six Path Mode របស់គេ, Naruto អាចផ្លាស់ទីក្នុងល្បឿននៃពន្លី។
១០. នៅក្នុងកិច្ចសម្ភាសន៍ លោក Eiichiro Oda ដែលជាអ្នកនិពន្ធរឿង One Piece បាននិយាយថា លោកបម្រុងដាក់ឈ្មោះតួអង្គ Sanji របស់លោកថា Naruto, ប៉ុន្តែត្រូវបានប្ដូរមក Sanji វិញ ដោយសារចៀសវាងពីការច្រឡំគ្នា។
១១. ពីដំបូង, Masashi Kishimoto គិតថារកធ្វើ Naruto ប្លែកខុសគេ។ គេមិនមែនជា Shinoni ប្រើ Ninjutsu អ្វីនោះទេ គឺគេប្រើយុទ្ធសិល្ប៍ពិសេសម្យ៉ាង។ ប៉ុន្តែក្រោយមកដើម្បីកុំឱ្យមានការយល់ច្រឡំ Naruto ក៏ប្រើប្រាស់ Ninjutsu ដូចធម្មតាវិញ។
១២. Naruto ជាមនុស្សក្នុងចំណោមមនុស្ស៦នាក់ ដែលមិនស្លាប់នៅពេលដែលទាញ Tailed Beast ចេញពីខ្លួន, ឯ៣នាក់ទៀតគឺ Minato Namikaze, Kushina Uzumaki, Killer Bee, Hagoromo Otsutsuki, និង Obito Uchiha។
១៣. Naruto គឺជា Kage ម្នាក់ក្នុងចំណោម Kage ទាំង៤ ដែលជា Jinchuriki, ឯ៣នាក់ទៀតគឺ Gaara, Yagura Karatchi និង Minato Namikaze។
១៤. ក្រុមទី៧, ក្រុម Kakashi ដែលមាន Naruto, Sasuke, និង Sakura គឺជាក្រុមដំបូងដែល Kakashi បានឱ្យជាប់បន្តហ្វឹកហាត់ និងស្ថិតក្រោមការគ្រប់គ្រងរបស់គេ។ ពីព្រោះ Kakashi ចង់ឱ្យសិស្សរបស់គាត់ចេះសហការគ្នាជាក្រុមនៅពេលធ្វើអ្វីមួយ និងមានឆន្ទៈរៀងៗខ្លួន។
១៥. Masashi Kishimoto បាននិយាយថា អ្វីដែលមានភាពស្រដៀងគ្នារវាងលោកនិង Naruto គឺកុមារភាពរបស់គេ ជាពិសេសគឺពេលដែលពួកគេចុះឈ្មោះចូលរៀន។
អរគុណសម្រាប់ការអាននិងគាំទ្រ! សង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្ត។ ពួកយើងនឹងបន្តលើកយករឿងរ៉ាវតួអង្គ Anime ផ្សេងៗមកនិយាយបន្ថែមទៀត។ ចុច Like Page របស់ពួកយើងដើម្បីទទួលបានព័ត៌មាន និងរឿងរ៉ាវផ្សេងៗទៀត។ ជួបគ្នាពេលក្រាយ!
អត្ថបទរៀបរៀង និងរក្សាសិទ្ធិដោយ Anime Lab Cambodia