Sunday, June 4, 2017

TOP 3: តួអង្គ anime ដែលឥតប្រយោជន៍




អត្ថបទនេះអាចនឹងវាយប្រហារអ្នកគាំទ្រមួយចំនួន តែការវាយតម្លៃនេះគឺដកស្រង់ចេញពីការវាយតម្លៃមតិភាគច្រើនរបស់ Otaku នៅលើពិភពលោកដោយផ្ទាល់។ ដូច្នេះហើយសូមមេត្តាយោគយល់។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះតួអង្គ anime ដែលឥតប្រយោជន៍៖

១. SAKURA HARUNO (NARUTO)

គ្រាន់តែចាប់ផ្តើមភ្លាមប្រហែលជាធ្វើអោយមនុស្សមួយចំនួនអន់ចិត្តបាត់ទៅហើយ។ បើទោះបីជា SAKURA បានពង្រីកសមត្ថភាពរបស់ខ្លួនក្នុងរឿង NARUTO SHIPPUDEN។ ប៉ុន្តែ SAKURA នៅតែជាប់ឈ្មោះតួអង្គឥតប្រយោជន៍កាលពីរឿង NARUTO (SEASON 1)។


២. YAJIROBE (DRAGON BALL Z)

Yajirobe ត្រូវបានគេ LIST ក្នុងតួអង្គដែលឥតប្រយោជន៍ ប៉ុន្តែមតិភាគច្រើនបានបដិសេធ។ មតិមួយចំនួនពោលថា " បើទោះបី YAJIROBE ជាតួអង្គឥតប្រយោជន៍ក្នុងរឿងទាំងមូលក៏ដោយ យ៉ាងហោចណាស់គាត់ក៏បានកាត់កន្ទុយរបស់ VEGETA ដែលជាចំណែកមួយក្នុងការសង្គ្រោះពិភពលោក " ។



៣. ORIHIME INOUE (BLEACH)

មតិជាច្រើនបានលើកឡើងថា នាងជាតួអង្គដែលរំខានបំផុត! នៅក្នុង Episode មួយនៃ Bleach ដែលនាងមិននិយាយអ្វីទាំងអស់ក្រៅពី " Kurosaki-kun.. " វាគឺជាឈុតដែលរំខានជាងគេ។ ហើយ Inoue Orihime ជាតួអង្គដែលទន់ខ្សោយ និង ឥតប្រយោជន៍ជាងគេ។