Thursday, June 29, 2017

តើអ្វីជា Lightning Release: Purple Electricty ?


Lightning Release: Purple Electricity ឬ Purple Lightning, ឬ Lightining Style: Violet Bolt, ឬហៅថា Raiton: Shiden ( 雷遁・紫電 ) [ ភាសាជប៉ុន ] ជា Jutsu ទី ២ ដែលបង្កើតឡើងដោយ Kakashi Hatake ក្រោយពីបាត់ Sharingan ក្នុង សង្គ្រាម Ninja លើកទី ៤។

អ្នកប្រើប្រាស់ Jutsu នេះត្រូវបញ្ចេញអគ្គិសនី ពណ៌ស្វាយ ចេញពីដៃ បន្ទាប់មកជ្រើសរើសទីតាំងដែលចង់ប្រើក្បាច់នេះដាក់ក្នុងចម្ងាយជិត និងមធ្យម។ ក្បាច់មួយនេះ គឺមានឥទ្ធិពលអាចធ្វើឱ្យពពកមានភ្លៀងធ្លាក់ នៅពេលដែលបាញ់វាទៅលើមេឃ។

ប្រភេទ : Ninjutsu ធាតុរន្ទះ ( Lightning Release )ចេញនៅក្នុង : 
ប្រលោមលោក ( Kakashi Hiden: Lightning in the Icy Sky )
Anime ( Boruto: Naruto Next Generations ភាគទី ១៣ )
ហ្គេម ( Naruto Shippuden Ultimate Ninja Storm ៤ )

ហេតុអ្វីបានជា Kakashi មិនប្រើ Chidori ?

បន្ទាប់ពីសង្គ្រាម, Kakashi មិនអាចប្រើប្រាស់ Chidori បានដូចមុនទេ ដោយគ្មាន Sharingan ។ ហេតុអ្វី? Chidori តម្រូវឱ្យអ្នកប្រើប្រាស់មានជំនាញក្នុងការគ្រប់គ្រង Chakra និងត្រូវការ Chakra ច្រើនគួរសម។ Sharingan បានជួយ Kakashi ពីចំណុចខ្សោយទាំងនេះ។ ដូច្នេះ បន្ទាប់ពីសង្គាម Kakashi ក៏បានបង្កើត Jutsu ថ្មីឡើង ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធរបស់គេ។

អរគុណសម្រាប់ការអាន ! ជួបគ្នាជាមួយអត្ថបទថ្មីពេលក្រោយទៀត !