Friday, June 9, 2017

Naruto: Doujutsu (ភ្នែក) ដែលខ្លាំងជាងគេ


8. Sharingan 

រាល់សមាជិកបក្ស Uchiha ទាំងអស់សុទ្ធតែមាន Sharingan ប៉ុន្តែមិនមែនមានដោយឯកឯងនោះទេ។ អ្នកដែលមាន Sharingan អាចចម្លង Justu ស្ទើរតែទាំងអស់ដែលគេឃើញ, ចងចាំ Ninjustu, អាចប្រើ Genjutsu និងប្រើ Taijutsu យ៉ាងឥតខ្ចោះ។

Anime - Naruto  Sasuke Uchiha Wallpaper

7. Byakugan

Byakugan គឺជា Doujutu Kekkei Genkai របស់បក្ស Hyuga និង Otsutsuke ដែលជាមរតកពី  Kaguya Ōtsutsuki។ ជាមួយនឹង Byakugan អ្នកប្រើប្រាស់អាចមើលបាន 360ដឺក្រជុំវិញខ្លួនយ៉ាងច្បាស់លើលែងតែចន្លោះតូចមួយដែលមិនអាចមើលឃើញ (Blind Spot)។ វាអាចមើលឃើញ Chakara របស់អ្នកដទៃបានល្អជាង Sharingan។ 

Anime - Naruto  Hinata Hyūga Wallpaper

6. Mangekeyo Sharingan

 Mangekeyo Sharingan បានមកពី Sharingan ធម្មតា។ Mangekeyo របស់អ្នកប្រើប្រាស់ទាំងអស់សុទ្ធតែមានម៉ូតខុសគ្នា។ Mangekeyo Sharingan ភ្ញាក់ឡើងនៅពេលដែលមនុស្សដែលជិតស្និតរបស់អ្នកប្រើប្រាស់នោះស្លាប់ធ្វើអោយប៉ះទង្គិចផ្លូវចិត្តនិងឈឺចាប់។ បក្ស Uchiha បានយល់ច្រឡំថាអោយតែគេសម្លាប់មនុស្សដែលជិតស្និតបំផុតនឹងអាចដាស់ Mangekeyo Sharinganតែការពិតសុទ្ធតែជាការយល់ច្រឡំ។

Video Game - Naruto Shippuden: Ultimate Ninja Storm Revolution  Itachi Uchiha Naruto Wallpaper

5. Eternal Mangekeyo Sharingan(EMS)

EMS គឺដូចគ្នាទៅនឹង MS (Mangekeyo Sharingan) ប៉ុន្តែវាមិនប៉ះពាល់ដល់ភ្នែកនោះទេ អ្នកប្រើប្រាស់អាចប្រើវាតាមចិត្ត។ ឧទាហរណ៍៖ ពេលដំបូង រាល់ពេលដែលប្រើ Mangekeyo Sharingan ភ្នែករបស់ Sasuke ចាប់ផ្តើមមើលមិនសូវឃើញ បន្ទាប់ពី Obito Uchiha យកភ្នែកពីសព Itachi Uchiha មកដាក់អោយ Sasuke។ Sasuke អាចប្រើវាបានតាមចិត្តដោយមិនប៉ះពាល់ភ្នែក។ 

Anime - Naruto  Mangekyou Blood Anime Sharingan (Naruto) Sasuke Uchiha Akatsuki (Naruto) Wallpaper

4. Rinnegan

Rinnegan មិនត្រូវការ Chakra ដើម្បី Active ទេ។ ជាមួយភ្នែកនេះ អ្នកប្រើប្រាស់អាចមើលឃើញ Chakra បានឆ្ងាយ។ អ្នកដែលមានវានឹងអាចប្រើ Jutsu ទាំងអស់នៃធាតុទាំង ៥។

Anime - Naruto  Pain (Naruto) Wallpaper

3. Six-Tomoe Rinnegan

ភ្នែកខាងឆ្វេងរបស់ Sasuke ក្លាយជា Six-Tomoe Rinnegan នៅពេលដែលព្រលឹង Hagoromo អោយ Chakra ពាក់កណ្តាលទៅ Sasuke។ ជាមួយនឹង Six-Tomoe Rinnegan នេះ, វាអនុញ្ញាតអោយ Sasuke ផ្លាស់ប្តូរកន្លែងនិងអាចឆ្លងទៅវិមាត្រមួយទៀត (អាចហៅថា ភពផ្សេងទៀតក៏បានដើម្បីអោយប្រជាពលរដ្ធខ្មែរស្រួលស្តាប់)

Anime - Naruto  Rinnegan (Naruto) Sharingan (Naruto) Sasuke Uchiha Wallpaper

2. Tenseigan

ការផ្គុំគ្នារវាង Byakugan និង Chakra នៃបក្ស Ōtsutsukiអាចវិវឌ្ឍ Byakugan ទៅជា Tenseigan។Toneri Ōtsutsuki ជាអ្នកដាស់ Tenseigan ដោយចាប់ Hanabi ហើយលួចភ្នែករបស់នាង។ គាត់ (Toneri Ōtsutsuki) បានប្តេជ្ញាចិត្តក្នុងការបំពេញពាក្យសម្បថមួយពាន់ឆ្នាំរបស់ត្រកូលរបស់គាត់ហើយបំផ្លាញមនុស្សជាតិដោយការដាស់ Tenseigan និងទម្លាក់ព្រះច័ន្ទនៅលើផែនដី។


1.Rinne-Sharingan

Rinne-Sharingan មានអំណាចថាមពលនៃ Sharingan, ជាមួយភ្នែកនេះ វាអាចបង្កើត genjustu ដ៏ខ្លាំងអស្ចារ្យដែលមានតែ Chakra របស់ nine tailed beasts ទាំងអស់ជាមួយនឹង Rinnegan ទេទើបអាចបំបែក Genjutsu នេះបាន។ Kaguya Ōtsutsuki មាន Rinne-Sharaingan ដំបូងគេនៅលើថ្ងាសរបស់នាងបន្ទាប់ពីហូបផ្លែ Chakra។ 

Anime - Naruto  Kaguya Ōtsutsuki Wallpaper